លោក ពូទីន ព្រមទទួលយកការអញ្ជើញរបស់លោក ស៊ី ជីនពីង ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងខែតុលាខាងមុខ

0
473

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តាមសេចក្តីរាយការណ៍ បានទទួលយកការអញ្ជើញរបស់សមភាគីចិនលោក ស៊ី ជីនពីង ដើម្បីមកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងខែតុលាខាងមុខនេះ។

ផែនការដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មកបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងខែតុលាខាងមុខ បានលេចចេញជារូបរាងកាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅពេលដែលលោក ស៊ី ជីនពីង បានជួបជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី វ៉ាលែនទីណា ម៉ាត់វីយែនខូ។

នាឱកាសនោះ លោក ស៊ី ជីនពីង បានប្រាប់លោកស្រី ម៉ាត់វីយែនខូ ថា រូបលោកកំពុងរៀបចំសម្រាប់លោក ពូទីន មកបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងខែតុលាខាងមុខ ដើម្បីចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី ៣ របស់ប្រទេសចិន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។នេះបើតាមសារព័ត៌មានរុស្ស៊ី TASS ដកស្រង់ការអត្ថាធិប្បាយរបស់អនុប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក អង់ដ្រេ ឌេននីសូវ។  ប្រភព៖ RT

Facebook Comments
Loading...