បុរស២ពុលស្រាសនៅលើទុក ម្នាក់បានស្លា. ប់ និងម្នាក់ទៀតក្អួ.តឈា.មខ្លាំងត្រូវបានគេជួយសង្គ្រោះដឹកទៅកាន់មន្ទីពេទ្យ

0
358

ខេត្តព្រះសីហនុ ៖ បុរស២ពុលស្រាស ម្នាក់បានស្លា .ប់ និងម្នាក់ទៀតត្រូវបានគេជួយសង្គ្រោះដឹកទៅកាន់មន្ទីពេទ្យ ដែលហេតុការនេះកើតឡើងកាលពីវេលាម៉ោង៧ និង០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅកោះញ៉ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលស្លា.ប់មានឈ្មោះ ឡុង  ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ ៥៣ ឆ្នាំ មុខរបរកូនដៃទូក មងក្ដាមបច្ចុប្បន្នស្នាក់បណ្ដោះអសន្ន នៅលើទូកផែប៉ាទីក្រុម ៣១ ភូមិ៣ទំនប់រលក សង្កាត់១ ក្រុងខេត្តព្រះសីហនុ។

ម្ចាស់ទូកឈ្មោះ សំ ដាវី ភេទស្រី អាយុ ៣៧ ឆ្នាំ មុខរបរអ៊ុតសក់ ទីលំនៅបច្ចុប្បន្ន នៅភ្នំខៀវ ភូមិ១ សង្កាត់២ ក្រុង.ខេត្តព្រះសីហនុ។ បច្ចុប្បន្នសា.កស.ពបានដឹកតាមទូកយកមករក្សាទុកនៅផែដីខ្សាច់ ក្រុម៣៤ ភូមិ៣ សង្កាត់១ រងចាំការពិនិត្យរបស់នគរបាលបច្ចេកទេសវិទ្យាសាស្រ្ត រីឯបុរសម្នាក់ទៀតដឹកទៅសង្រោះនៅមន្ទីពេទ្យ៕

Facebook Comments
Loading...