ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធលើបណ្តឹងតវ៉ារបស់របស់គណបក្សភ្លើងទាន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងជំទាស់តវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានប់កកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
ក្រុមប្រឹក្សាធម្មនុញ្ញក្រុមប្រឹក្សាធម្មនុញ្ញ យល់ឃើញថា- គ.ជ.ប មានសមត្ថកិច្ចពេញលេញក្នុងការបដិសេធគណបក្សមហាសាមគ្គីជាតិ ខ្មែរមិនទទួលចុះបញ្ជីបេក្ខ ជនឈរ ឈ្មោះបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧។ ពោលគឺតម្កល់សេចក្តីសំរេចបដិសេធរបស់គជប ទុកជាបានការតាមផ្លូវច្បាប់ បិទផ្លូវតវ៉ាទាំង២គណបក្ស។