ស្គាល់គ្នាតាមហ្វេសបុក ណាត់គ្នារួមមេត្រីជាច្រើនលើកដូចប្តីប្រពន្ធ ចុងក្រោយម្តាយអូនដឹងប្តឹង ចាប់បងដាក់គុក ព្រោះអូនមិនទាន់គ្រប់វ័យ

0
472

ពោធិ៍សាត់ ៖ យុវជនម្នាក់មានទំនាក់ទងស្នេហា តាមរយៈហ្វេសប៊ុក ជាមួយនារីវ័យក្មេងម្នាក់ អស់រយៈពេលប្រហែល១ឆ្នាំ និងបានណាត់ជួបសាសងស្នេហា និងរួមមេត្រី ជាមួយគ្នា ជាច្រើនលើកដូចប្តីប្រពន្ធ ចុងក្រោយម្តាយអូនដឹងប្តឹង ចាប់បងដាក់គុក ថាអូនមិនទាន់ គ្រប់ការ។

យោងតាម របាយការណ៏របស់ សមត្ថកិច្ចនៃស្នងការ នគរបាលខេត្តពោធ៌សាត់ បានឲ្យដឹងថា ជនជាប់ចោទព្រោះ រឿងស្នេហាមានឈ្មោះ មុំ ផានុត ភេទប្រុស ២០ឆ្នាំ រស់នៅភូមិវាល ឃុំសំរោង ស្រុកភ្នំវាញ ខេត្តពោធិ៍សាត់ ត្រូវបានឪពុកម្តាយក្មេងស្រីរងគ្រោះប្តឹងនគរបាលចោទប្រកាន់ថាបានលួងលោមកូនស្រីរបស់គាត់យកទៅរួមមេត្រី បានសម្រេចរជាច្រើនលើក។ ចំណែកនារីរងគ្រោះជាអនីតិជន មានឈ្មោះ ស.រ.ច.ន រស់នៅភូមិអូរព្រាល ឃុំសំរោង ស្រុកភ្នំក្រវាញ។

នគរបាលបានឱ្យដឹងថា ស្ត្រីមានឈ្មោះ ឡេង មុំ ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិអូរព្រាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវជាម្ដាយក្មេងស្រីរងគ្រោះបានប្តឹងចោទប្រកាន់យុវជនខាងលើ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៣នេះ កម្លាំងនគរបាលស្រុកភ្នំក្រវ៉ាញ បានធ្វើការហៅជនរងការចោទប្រកាន់យកទៅធ្វើការសាកសួរ។

តាមយុវជនជាប់ចោទព្រោះស្នេហា  បានរៀបរាប់ប្រាប់ប៉ូលិសថា ពួកគេទាំងពីរនាក់បានស្រឡាញ់គ្នាដោយចិត្តនិងចិត្តគ្មានការបង្ខិតបង្ខំទេ គឺស្នេហាដំបូងឡើយបានស្គាល់គ្នាតាមហ្វេសបុកនៅដើមឆ្នាំ២០២២ និងបានឆាតទំនាក់ទមនងគ្នាជាហូរហែររហូតឈានណាត់ជួបគ្នាដើរលេង និងហូបចុកផ្សេងៗ ប៉ុន្តែនៅថ្ងៃមួយមិនចាំថ្ងៃ ខែ នៅហាងលក់ម្ហូបអាហារ និងគ្រឿងក្លែម ក្នុងកញ្ចុះ ស្ថិតក្នុងភូមិព្រែបី ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខ្លួននឹងនារីជាសង្សាឈ្មោះ ស.រ.ច.ន បាននាំគ្នាហូបអីក្នុងខ្យូសតែពីរនាក់ និងដេកលេងលើអង្រឹង ប្រឡែងគ្នារហូតមានអារម្មណ៍ចង់រួមភេទក៏បបួលនាងសុំរូមភេទ និងហ៊ានធានាទទួលខុសត្រូវទាំងស្រុង នៅនឹងកញ្ចុះនោះតែម្តង។ យុវជនរូបនេះ បានបន្តទៀតថា  បន្ទាប់ពីរួមរក្សគ្នា បានម្តងរួចមកពួកគេបាន ណាត់គ្នាជាបន្តបន្ទាប់ នាំគ្នាទៅដេកនៅផ្ទះសំណាក់ជាហូរហែ និងនាំនាងទៅដេកផ្ទះខ្លួន និងដេកជាមួយគ្នា រាប់ភ្លេច។

យុវជនរូបនោះ បានបន្ថែមថា បន្ទាប់ពីពួកគេត្រូវរូវគ្នាម្តងនោះរួចមកតែងតែណាត់ជួបគ្នាដើម្បីសេពសន្ថវៈជាបន្តបន្ទាប់ជាច្រើនលើករាប់មិនអស់ លុះដល់នៅថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៣ បានជិះម៉ូតូឌុបសង្សារដើរលេងដូចរាល់ដង និងបានយកទៅដេកនៅផ្ទះ ដោយម្តាយ ឪពុក របស់ខ្លួនដឹងលឺ លុះព្រឹកឡើង ខ្លួនក៏នាំសង្សារត្រឡប់ទៅផ្ទះនាងវិញជាធម្មតាគ្មានអ្វីកើតឡើងឡើយ ដោយឌុបនាងមក ដាក់នៅមុខក្លោងទ្វាវត្តព្រៃខ្លុងស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយជនសង្ស័យតែម្នាក់ឯងត្រឡប់ទៅផ្ទះ ។ ដោយមានការអាក់អន់ចិត្តនារីរងគ្រោះក៏បានសម្រេចចិត្តប្រាប់ម្តាយតាមដំណើររឿង ក្រោយដឹងរឿងហេតុ ម្តាយនារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។

លុះដល់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវសមត្ថកិច្ចឃាត់ខ្លួនចោទប្រកាន់ថា លួងលោមរំលោភសេពសន្ថវៈលើក្មេងស្រីជាច្រើនលើកតែម្តង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅធអិការដ្ឋានស្រុកភ្នំក្រវ៉ាញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលា ដើម្បីនិតិវិធីច្បាប់៕

Facebook Comments
Loading...