សម្ដេចតេជោ ហ៊ុន សែន ! ការផ្សព្វផ្សាយរបស់វិទ្យុ VOD ជាការផ្សាយនូវព័ត៌មានមិនពិត ដែលប្រមាថដល់រាជរដ្ឋាភិបាល

0
281

ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធាន​មនុស្ស​ចំនួន ១,៩៤៦នាក នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការផ្សព្វផ្សាយរបស់វិទ្យុ VOD ដែលជាការផ្សាយនូវព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការផ្ដល់ជំនួយដល់ប្រទេសតួកគី ដោយសម្ដេច លើកឡើងថា ជាការប្រមាថដល់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់វិទ្យុ VOD ដែលថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្ដល់ជំនួយដល់ប្រទេសតួកគីនោះ មិនមែនជាបញ្ហាឯកឧត្ដម ហ៊ុន ម៉ាណែត ដោយឡែកទេ តែជាការប្រមាថចំពោះរាជរដ្ឋាភិបាល និងបានបង្កើតនូវការមិនជឿទុកចិត្តគ្នា នៅក្នុងរាជរដ្ឋាភិបាល ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ខ្ញុំ ព្រះករុណាខ្ញុំ គួរតែនិយាយបន្តិច ដើម្បីកុំឲ្យមានការប្រមាថមើល ងាយ និងបំបែកផ្ទៃក្នុងគណៈរដ្ឋមន្ត្រី ដែលកន្លងទៅបានកើតឡើងរឿងមួយ ដែលយើងមិនអត់អោនបានទាល់តែសោះ នោះគឺនៅត្រង់ថា ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសឪពុក ដើម្បីបញ្ចេញថវិកាទៅជួយដល់ប្រទេសតួកគី»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា រឿងនេះ ជាការវាយប្រហារ មិនមែនជាបញ្ហាឯកឧត្ដម ហ៊ុន ម៉ាណែត ដោយឡែកទេ តែជាការប្រមាថចំពោះរាជរដ្ឋាភិបាល និងបានបង្កើតនូវការមិនជឿទុកចិត្តគ្នា នៅក្នុងរាជរដ្ឋាភិបាល ហើយខុសជាមួយនឹងច្បាប់ថវិកាយ៉ាងធ្ងន់ធ្ងរ មិនអាចអត់អោនឲ្យបាន។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅកម្ពុជា ច្បាប់ថវិកាអនុញ្ញាតឲ្យសម្រាប់តែនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុណ្ណោះ ត្រូវចុះហត្ថលេខា៕

Facebook Comments
Loading...