លោកសៅ សុវណ្ណ មេភូមិពាមស្ដី ខ្លាចបាត់បង់សន្លឹកឆ្នោតរាយការណ៍ ជូនសម្តេចតេជោ ពីលើទង្វើមិនគម្បីរបស់លោក ឆូ សម្បត្តិ មេឃុំព្រែកប្ញស្សី

0
312

ភ្នំពេញ ៖ លោកសៅ សុវណ្ណ មេភូមិពាមស្ដី រាយការណ៍ ជូនសម្តេចតេជោ ចំពោះក្តីបារម្ភ លើទង្វើមិនគម្បី របស់លោក ឆូ សម្បត្តិ មេឃុំព្រែកប្ញស្សី ដែលអាចធ្វើអោយបាត់បង់សន្លឹកឆ្នោត នៅក្នុងលិខិត រាយការណ៍ ជូនសម្តេចតេជោនេះមានខ្លឹមសារដូចខាងក្រោម ៖

សូមគោរពជូន ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ បំផុតខ្ញុំបាទឈ្មោះ សៅ សុវណ្ណ ភេទប្រុស អាយុ៧១ឆ្នាំ មានតួនាទីជាមេភូមិពាមស្ដី និងមានមុខងារក្នុងបក្ស ជាប្រធានសាខាបក្សភូមិពាមស្ពឺ ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល។ លេខទូរស័ព្ទ 011 906895 ខ្ញុំបាទធ្វើជាមេភូមិ អស់រយៈពេល៤០ឆ្នាំ មកហើយ ហើយដោយក្តីព្រួយបារម្ភ ពីការបាត់បង់ សម្លេងឆ្នោត ព្រោះតែការប្រព្រឹត្តរបស់លោក ធូ សម្បត្តិ កំពុងធ្វើអោយប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន អស់ ជំនឿ ជឿជាក់។

ខ្ញុំបាទឈ្មោះ សៅ សុវណ្ណ សូមគោរពរាយការណ៍ ជាទីគោរព អោយបានជ្រាបថា ៖ ឃុំព្រែកប្ញស្សី មានចំនួន ៥ភូមិ ស្ថិតក្នុង ស្រុកល្វាឯម ខេត្តកណ្តាល។ ក្រុមប្រឹក្សា មានចំនួន៧ អាសនៈ ប៉ុន្តែត្រូវបាត់បង់ អស់ចំនួន២ អាសនៈ (អស់សមាជិកគាំទ្រចំនួន ១២៧៥នាក់) ក៏ព្រោះតែប្រជាពលរដ្ឋអស់ជំនឿ

ដោយសារតែ លោក ធូ សម្បត្តិ ជាមេឃុំ បានប្រព្រឹត្តរឿងមិនគប្បីជាច្រើន។

ជាមួយគ្នានេះផងដែរ ខ្ញុំបាទ សៅ សុវណ្ណ សូមរៀបរាប់ ពីដំណើររឿងមួយចំនួន របស់លោក ធូ សម្បត្តិ មានដូចជា ការប្រព្រឹត្តិអំពើពុករលួយ ឃុបឃិតគ្នា ចុះហត្ថលេខា លក់ដីជាតិ (ដីរដ្ឋ) គឺលក់ដី បាតព្រែក និងដីបាតទន្លេ តូច ជាច្រើនហិកតា ដែលមានប្រវែងជាមួយគីឡូម៉ែត្រ អោយទៅឈ្មួញ។

ចំណុចមួយទៀត គឺការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ក៏មានការយឺតយ៉ាវ និងមិនបានទូលំទូលាយ ដូចជា ការបញ្ជាក់លើ លិខិត អាពាហ៍ពិពាហ៍ ពី២ ទៅ៣ជើង ទើបលោក ធូ  សម្បត្តិ ដែលជាមេឃុំ ព្រែកឬស្សី ចុះហត្ថលេខាអោយ ហើយចំពោះការធ្វើលិខិត បញ្ជាក់កំណើត ជូន

ប្រជាពលរដ្ឋវិញ គឺមានការតឹងតែង និងលំបាកខ្លាំង។

លោក ធូ សម្បត្តិ តែងតែ ប្រើសិទ្ធអំណាចជាមេឃុំ ធ្វើអ្វីស្រេចតែអំពើចិត្តខ្លួនឯង មិនមានការ ពិភាក្សាជាមួយក្រុមប្រឹក្សាឃុំ នោះទេ ច្រើតែអត្តនោម័តិ តែម្នាក់ឯង ធ្វើអោយផ្ទៃក្នុងបក្សរង្គោះរង្គើរ។

អត្តចរិត លោក ឆូ សម្បត្តិ ឆេវឆាវ ច្រើតែជឿតាមការញុះញង់ របស់សកម្មជនបក្សប្រឆាំង ហើយមកនិយាយគៀបសង្កត់ និងវ៉ៃប្រហារគ្នាឯង ដែលជាមន្ត្រីភូមិ ក្រុមប្រឹក្សាឃុំ នៅចំពោះមុខ សមាសភាពបក្សប្រឆាំង ដោយបច្ចុប្បន្ន ធ្វើអោយផ្ទៃក្នុងល្អក់កករ ធ្វើអោយការពង្រឹង និងធ្ងរីក សមាជិកបក្ស អសកម្ម។

ម៉្យាងទៀតលោកមេឃុំរូបនេះ បានផ្ដល់ដីសម្បទាន របស់ភូមិ ទុកសម្រាប់ចែកជូន សមាជិក បក្ស ក្រីក្រ គ្រាន់បានសង់លំនៅដ្ឋាន អោយទៅសកម្មជនបក្សប្រឆាំង ធ្វើផ្ទះតាមចិត្ត។ មិនដឹងថា លោកមេឃុំរូប ទទួលលុយបានប៉ុន្មានទេ បានជាហ៊ានធ្វើបែបនេះ ដែលទង្វើរនេះ ធ្វើអោយបាត់បង់ សន្លឹកឆ្នោត និងការគាំទ្រថែមទៀតផង។

គ្រប់ករណី ដែលលោក ធូ សម្បត្តិ មេឃុំព្រែកឬស្សី បានប្រព្រឹត្តខាងលើនេះ ធ្វើអោយខ្ញុំ ព្រម ទាំងប្រជាពលរដ្ឋមានក្តីបារម្ភយ៉ាងខ្លាំង អាចថាការបោះឆ្នោត ថ្នាក់ជាតិខាងមុខ ធ្វើងោយបាត់បង់សន្លឹក ឆ្នោត យ៉ាងច្រើន​ថែមទៀត បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់ ព្រោះតែលោកមេឃុំរូបនេះ ធ្វើអោយប្រជា ពលរដ្ឋក្នុងមូលដ្ឋានអស់ជំនឿ ហើយលោកមេឃុំរូបនេះ តែងតែធ្វើអោយប្រជាពលរដ្ឋ ថ្នាំងថ្នាក់ ស្អប់ អាចស្អប់ដល់បក្សកាន់តែច្រើន ។

សម្តេច អគ្គមហាសេបតីតេជោ ហ៊ុន សែន ជាទីគោរព ដោយខ្ញុំបាទ មានការព្រួយបារម្មណ៍ ខ្លាចចាញ់បក្សប្រឆាំង ទើបខ្ញុំបាទប្រថុយបោះសន្ទូចរំលង ថ្នាក់ស្រុក ខេត្ត គោរពរាយការណ៍ជួន សម្ដច។

សូមសម្តេចមេត្តាជ្រាប និងជួយមានវិធានការ លើសភាពការនេះផង។

Facebook Comments
Loading...