ក្រុមហ៊ុនប្រមូលសម្រាម៨០០ស៊ុបពែរ សហការជាមួយបរិស្ថានខណ្ឌ សង្កាត់ ចែកធុងសម្រាមចំនួន១០០ដល់ភូមិចំនួន៦ និងវត្តចំនួន១ ក្នុងសង្កាត់គោករកា

0
455

ភ្នំពេញ ៖ ក្រុមហ៊ុនប្រមូលសម្រាម៨០០ស៊ុបពែរ សហការជាមួយការិយាល័សារធារណកា ទទួលបន្ទុកផ្នែកបរិស្ថានខណ្ឌ សង្កាត់ បានចែកធុងសម្រាមចំនួន១០០ដល់ភូមិចំនួន៦ និងវត្តចំនួន១ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោកភោគ សុឃឿន អនុប្រធានការិយាល័សារធារណកា ទទួលបន្ទុកផ្នែកបរិស្ថានខណ្ឌ បានប្រាប់ឲ្យដឹងថា ក្នុងការសហការជាមួយក្រុមហ៊ុនប្រមូលសម្រាម៨០០ស៊ុបពែរ ចែកធុងសម្រាមចំនួន១០០ដល់ភូមិចំនួន៦ និងវត្តចំនួន១ ស្ថិតក្នុងសង្កាត់គោករកា នេះគឺដើម្បីសំអាតអនាម័យបរិ​ស្ថាន នៅតាមលំនៅដ្ឋាន ពិសេសផ្លូវ២០១១នេះ ដោយមិនត្រូវឲ្យប្រជាពលរដ្ឋចោលសម្រាមនៅតាមចិញ្ចើមផ្លូវ ដូចមុនទៀតឡើយ។

លោកបន្តថា ក្នុងចែកធុងសម្រាមនេះក្រុមការងារក៍បានផ្សព្វផ្សាយ ជូនដល់ប្រជាពល ដែលរស់នៅតំបន់នេះ ឲ្យចេះសំអាត អនាម័យបរិ​ស្ថាន តាមលំនៅដ្ឋាន ធ្វើយ៉ាងណាជួយលើកស្ទួយ​សម្រស់ភូមិ សង្កាត់របស់​យើងទាំងអស់គ្នា។

លោកបញ្ជាក់ថា បរិស្ថានខណ្ឌ និងសង្កាត់និងជំរុញឲ្យក្រុមហ៊ុនធ្វើសកម្មភាពមកប្រមូលសម្រាមឲ្យបានទៀងទាត់ ហើយប្រជាជន និងមហាជន គ្រប់មជ្ឈដ្ឋាន ត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីធ្វើឲ្យបរិស្ថាន នៅក្នុងមូលដ្ឋានរបស់យើង មានភាពល្អប្រសើរ៕

 

 

Facebook Comments
Loading...