ល្បិចខ្ពស់មែន ឈ្មួញយក ទីលានប្រណាំងរថយន្តOff-Road ជាកន្លែងស្តុប និងអាឈើ រួចដឹកចែកចាយយ៉ាងរលូន

0
356

ខេត្តមណ្ឌលគិរីៈ កាលពី ថ្ងៃទី១៦កុម្ភៈ២០២៣ម្សិលមិញ  សមត្ថកិច្ចជំនាញ បាន ឆ្មក់  ចូលទៅក្នុងទីតាំង  ប្រណាំង រថយន្ត ក៏ប្រទះឃេីញ  ឈើ  ជ្រៀក ជាច្រើនម៉ែត្រគូប រថយន្តបាកុង២គ្រឿង និងម៉ូតូ១គ្រឿងម៉ាកវ៉េវពណ៌ខ្មៅគ្មានស្លាកលេខ នៅចំណុចជ្រៀកឈើក្នុងបរិវេណប្រណាំងរថយន្ត Off-Road ដែលមានទីតាំង នៅភូមិមេប៉ៃឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

មន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ  ថ្នាក់ខណ្ឌ និងដឹកនាំដោយលោក ស៊ាវ ងីឈាន់ ព្រះ រាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំកំលាំង ជំនាញ  ឆ្មកចូលទីតាំង  ខាងលេី  ក៏  ប្រទះឃើញឈើជាច្រើនម៉ែត្រគូប និងជំនាឈើបន្សល់ទុកនៅក្នុងទីតាំងយ៉ាងច្រើន រថយន្តបាកុងចំនួន២គ្រឿង និងម៉ូតូ១គ្រឿង រួមទាំងរោងតង់ប្រមាណ៤ជំរុំ នៅក្នុងបរិវេន ប្រណាំងរថយន្ត Off-Road ស្ថិតក្នុងភូមិមេប៉ៃ ភូមិពូជ្រៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ប្រភពដដែលបន្តថា អំឡុង ពេលសមត្ថកិច្ច ទៅដល់ភ្លាមក្រុមជនល្មើសបានរត់ចែកជើងគ្នា បាតជើងសព្រាតចូលព្រៃបាត់ អស់បន្សល់ទុកតែវត្ថុតាង តែយ៉ាងណា ក៏ដោយគេដឹងថា រថយន្តបាកុង ២គ្រឿងនោះ គឺជារបស់ស្រ្ដីឈ្មួញឈើចាស់វស្សាម្នាក់មានឈ្មោះ ចែគា ។ ក្រុមមន្ត្រីជំនាញបានសន្និដ្ឋានថា ដោយទីតាំងមាន អំណោយផល ល្អ  ទេីប  ក្រុមឧក្រិដ្ឋជនព្រៃឈើ បានសហការណ៍ជាមួយម្ចាស់ក្លឹបគោព្រៃ លបលួចធ្វើសកម្មភាពកាប់ឈើ និងដឹកចេញជាយូមកហើយ។ ជុំវិញ បញ្ហានេះ អង្គភាពយេីង មិនអាច សុំការបំភ្លឺ បានឡេីយ ជុំវិញ ការ រកឃេីញ ឈេី នៅក្នុង ទីតាំង off Road  អង្គភាពយេីងរងចាំការបំភ្លឺជានិច្ច ។

ប្រភព ដដែល បន្តថា  ក្រោយ ការត្រួតពិនិត្យវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចដឹកជញ្ជូនយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មណ្ឌលគិរី ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

Facebook Comments
Loading...