ទង្វើនេះប្រពន្ធដើម និងបក្សពួកវាយ និងសំរាតសម្លៀកបំពាក់ស្រីស្នេហ៍ប្តីថតបង្ហោះ បានក្លាយជាជនជាប់ទោសតាមក្រមព្រហ្មទណ្ឌ

0
535

ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះ “ស៊ន សុជាតិ” បានបង្ហោះនូវរូបភាព និងវីដូរខ្លីបពីសកម្មភាពមនុស្សជាច្រើននាក់ចាប់វាយនារីម្នាក់ទៀតដែលស្រីស្នេហ៍ប្តីទាំងអាក្រាតកាយ ខណៈប្រពន្ធដើមព្រមទាំងក្រុមគ្រួសារតាមទាក់ក្នុងបន្ទប់ផ្ទះសំណាក់តែពីរកំពុងតែធ្វើរឿង……..មួយនេះ ក៏ត្រូវប្រពន្ធតាមទាន់រួចវាយយ៉ាងចាស់ដៃ។

ចំពោះសកម្មភាពប្រពន្ធ និងក្រុមគ្រួសារតាមទាន់ប្តីកំពុងក្រេបទឹកឃ្មុំក្នុងបន្ទប់នេះរួចព្រួតគ្នាវាយទៅនារីជាស្រីរបស់ប្តីទាំងអាក្រាតកាយនោះកំពុងផ្ទុះការវែកញែលពេញបណ្តាញទំនាក់ទំនងសង្គម ។

យោងតាមគណនីឈ្នោះ ស៊ន សុជាតិ បានសរសេរអបដោយរូបថត និងវីដេអូអាក្រាតកាយនារីម្នាក់ទៀតថា “ស្រលាញ់ណាស់ប្តី ការពារណាស់ប្តី តែអ្នកជាអ្នកធ្វើអោយញុំធ្វើដល់ថ្នាក់នេះ ១០ឆ្នាំបានត្រឹមតែការឈឺចាប់ផិតក្បត់ទឹកភ្នែក តែចាប់ពីម៉ោងដែលញុំយករូបអ្នក និងមីស្រីថោកទាបនេះមកផុសការឈឺចាប់របស់ញុំវាធូរស្រាលហើយញុំនឹងរឹងមាំដើម្បីកូនៗទាំង២ ជូនចំពោះអាប្រុសក្បត់ និងមីស្រីថោក😡😡😡 ជួបគ្នានៅតុលាកា⚖️⚖️” ។

បន្ទាប់ពីឃើញរូបភាព និងវីដេអូប្រពន្ធដើមវាយស្រីស្នេហ៍របស់ប្តីទាំងអាក្រាតកាយនោះ ហ្វេសប៊ុកឈ្មោះ Morokot Nhem និង Ly AMy ដែលគេស្គាល់ជារបស់លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានសរសេរថា មនុស្សខ្លះឃុំគ្រងអារម្មណ៍ខ្លួនមិនបានដោយសារ តណ្ហា លោភលន់ កំហឹង ឈឺចាប់ ឈ្លើយ អំណួតអួតអាង ។ល។  ការនាំគ្នាទៅព្រួតវ៉ៃធ្វើបាប ទាញអាក្រាតថែមទៀត ជេប្រមាថជនដទៃមិនមែនជាទង្វើល្អឡើយ។ ប្រដៅប្តី ប្រដៅប្រពន្ធ បើនៅមិនសុខមិនសប្បាយចិត្ត អស់ចិត្តក៍ចែកផ្លូវគ្នាតាមច្បាប់។

ទង្វើនេះប្រពន្ធដើម និងបក្សពួកបានក្លាយជាជនជាប់ទោសតាមក្រមព្រហ្មទណ្ឌ ហើយរងការស្តីបន្ទោស និងរងភាពអាម៉ាស់ជាងនារីរងគ្រោះទៅទៀត!! សុភាពស្រ្តីកុំយកតម្រាប់តាមពួកគាត់ ឃើញទេ ដំបូងវ៉ៃគេហើយបង្ហោះ ឥឡូវលប់អស់រលីង ចាំបាច់លប់ធ្វើអ្វីបើតាំងខ្លួនជាក្រុមនារីក្លាហានប្រឡូកក្នុងពិភពគុន? ?

លោកស្រីសរសេរទៀតថា ជីវិតគូគ្រប់គូ រមែងជួបបញ្ហាខ្លះៗមិនខាន ជាពិសេសបញ្ហាផិតក្បត់! (ទន្លេដប់ មិនស្កប់សមុទ្រមួយ) ដូច្នេះបងប្អូនកូនក្មួយជាស្ត្រី ជាភរិយា ត្រូវចេះឃុំគ្រងអារម្មណ៏ រឹងមាំផ្លូវចិត្ត ស្រលាញ់ខ្លួនឯងអោយច្រើនជាងស្រលាញ់អ្នកដទៃ ។ ប្តី! អ្នកណាក៏ស្រលាញ់ហួងហែងដូចគ្នា តែកុំបំផ្លាញកិត្តិយសខ្លួនឯង និង កិត្តិយសប្តីនៅទីសាធារណៈ! កុំដណ្តើមរបស់ខ្លួនឯងជាមួយស្រីខាងក្រៅ ទាំងយើងខ្លួនឯងមានចំណងសិទ្ធិស្របច្បាប់ទៅហើយនោះ។ ការឈ្លោះប្រកែក ជេរប្រមាថ វាយតប់ ព្រោះការក្រោធ និងអំពើក្បត់របស់ប្តី វាគ្មានតម្លៃអ្វីទេ! ត្រូវបានមហាជនសើចចំអក! ត្រូវបានស្រីរបស់ប្តីមានទំនុកចិត្ត! ត្រូវបានប្តីរបស់ខ្លួនឯងអស់ក្តីអាណិត ព្រោះគាត់ខ្មាស់គេ! សរុបមកកុំយកកិត្តិយសខ្លួនឯងទៅប្តូរនិងភាពសប្បាយមួយគ្រារបស់បុរស ។ ប៉ុន្តែត្រូវទុកកម្លាំងតតាំងប្តីនៅផ្ទះ ប្រសើរបំផុតព្រោះគ្មានអ្នកណាឃើញឬបានឮយើងឈ្លោះគ្នាឡើយ។

ក្នុងករណីនៅតែមិនចុះសម្រុង សម្រេចតាមនិតិវិធីច្បាប់គឺលែងលះដោយសន្តិវិធី ជាការស្រេច។ យោងបទពិសោធន៏ សូមចែករំលែកជូនប៉ុណ្ណឹង ដោយក្តីស្រលាញ់ ស្ត្រីគ្រប់រូបពេញបេះដូង។

ជុំវិញករណីប្រពន្ធដើមបាន បង្ហោះ រូបភាព ហឹង្សា ដែល ក្រុមគ្រួសារ គាត់ លើកគ្នា ទៅវាយ ស្រី ស្នេហ៍ របស់ ប្ដី  ចាប់ ស្រី ស្នេហ៍ របស់ ប្ដី ស្រាត ថត បង្ហោះ ហ្វេសប៊ុក គឺជារឿងដែលខុសច្បាប់ទាំងស្រុង ព្រោះអំពើ ផិតក្បត់ បានចែង ក្នុងច្បាប់ឯកពន្ធភាព បើតាមទាន់ប្តីផិតក្បត់ ត្រូវប្ដឹងអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមច្បាប់ មិនត្រូវធ្វើសកម្មភាពបែបនេះនាំឲ្យក្លាយខ្លួនជាអ្នកខុសទៅវិញនោះទេ៕  

Facebook Comments
Loading...