ផ្សបផ្សាយសេចក្តី​សម្រេចចិត្ត​មហា​សន្និ​បាត​វិសាមញ្ញដល់មន្រីបក្ស ក្នុង​សង្កាត់សំរោង

0
383

ភ្នំពេញ ៖ កាលពីព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះក្រុមការងារគណៈ​ពង្រឹងមូល​ដ្ឋាន​សង្កាត់សំរោង បានធ្វើពិធីផ្សបផ្សាយផែនការចាត់តាំងអនិវត្តសេចក្តី​សម្រេចចិត្ត​មហា​សន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជា ដល់មន្រីបក្សថ្នាក់​មូល​ដ្ឋាន នៅស្នាក់ការ​គណ​បក្សសង្កាត់សំរោង ដែលមានការចូលរួមពី លោកហួត ហៃ ប្រធាន​ក្រុមការងារចុះជួយសង្កាត់សំរោង លោកស្រីសក់ ស៊ីថា អនុប្រធានក្រុមការងារចុះជួយសង្កាត់ លោកស៊ូ ស៊ីវុត្ថា អនុប្រធានក្រុមការងារចុះជយយសង្កាត់ ព្រមទាំងក្រុមការងារ និងមន្ត្រីបក្សថ្នាក់មូលដ្ឋាន និងសមាជិកបក្សជាច្រើនរូបទៀតផងដែរ។

ក្នុងពិធីផ្សបផ្សាយផែនការចាត់តាំង អនិវត្តសេចក្តី​សម្រេចចិត្ត​មហា​សន្និបាតវិសាមញ្ញ​តំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា លោកយិន អ៊ីម ប្រធាន​គណបក្សសង្កាត់​សំ​រោង និងលោកស្រីសក់ ស៊ីថា បានឡើង​អានរបាយការណ៍ ការងារ​​សំ​ខាន់ៗ ដែលត្រូវអនុវត្ត​ក្នុងឆ្នាំ​២០២៣និងឆ្នាំបន្ដ​បន្ទាប់ និងរបាយការសង្ខេបមហា​សន្និបាតវិសាមញ្ញ​តំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសមាជិកបានយល់ជ្រាបច្បាស់ពីគោលនយោបាយទាំងនេះ។

នៅក្នុងឱកាសនោះផងដែរលោកហួត ហៃ បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៣​និងឆ្នាំបន្ដបន្ទាប់​ដើម្បី​អនុវត្ត​ន៍​ឲ្យ​បាន​ជោគជ័យ នូវសេចក្ដីសម្រេចរបស់មហាសន្និបាតវិសមញ្ញតំណាងទូងទាំងប្រទេស គ​ណ​បក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រួមនឹងក្រុមការងារបានដាក់​ចេញនូវផែនការចាត់​តាំង​ អនុ​វត្ត​ន៍នូវការងារសំខាន់ៗ១ចំនួន ក្នុងនោះរួមមានការបន្ដពង្រឹង ស្ថេរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ សោភ័ណ​ភាព​ទី​ក្រុង, លើកកម្ពស់ការគោរពសិទ្ធសេរីភាព និងសេចក្ដីថ្លៃថ្នូរ របស់មនុស្ស ព្រមទាំងសិទ្ធប្រជា​ធិប​​តេយ្យនិងនីតិរដ្ឋ ,ជម្រុញផលិតកម្មលើកកម្ពស់ជីវភាពរស់នៅ​និងកាត់បន្ថយ ភាពក្រីក្ររ​ប​​​ស់​ប្រជាពលរដ្ឋ,ការងារគណបក្ស,ការងារបោះឆ្នោតនិងបន្ដអនុវត្តកម្មវិធីកំណែទម្រង់​នៅ​គ្រប់​​ការដ្ឋានសំខាន់ៗនានាឲ្យសម្រេចបានជាផ្លែផ្កា។

ជាចុង​ក្រោយ​លោកប្រធានក្រុមការងារ បានជំរុញឱ្យ សមាជិកសមាជិកា ក្រុមការងា​រទាំង​អស់ត្រូវ​បន្ដ​ខិតខំ ដោយយកចិត្តទុកដាក់ចុះជាប់ជាមួយប្រជាពលរដ្ឋ នៅតាម​មូលដ្ឋានដើម្បីប​ង្កើននូវ​ភាព​ស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ ពិសេសស្វែងរកព៌តមានដែលជាតម្រូវការ និងសំណូម​ពរចាំ​បាច់​របស់ ប្រជាពលរដ្ឋដែលកំពុងប្រឈម ដើម្បីយកបញ្ហាទាំងនោះ មកពិភា​ក្សា ដោះ​ស្រាយនិង ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន។ ជាងនេះទៅ​ទៀត​ត្រូវបន្ត​សហការ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ពិសេសត្រូវពង្រឹង ប្រ​ធា​ន អនុ​ប្រ​ធានសាខា​បក្ស ក្រុមបក្ស ឲ្យបានរឹងមាំនិងឲ្យពួកគាត់ស្វែងយល់ឲ្យបាន ស៊ី​ជម្រៅ ពីស​ភាព​ការណ៍វិវឌ្ឍ​របស់ស្រុកទេសនាពេលបច្ចុប្បន្ន ទើបអាចជម្រុញ សកម្មភាពការ​ងារ រួម​ទទួល​បានជោគ​ជ័យ​ទាំងអស់គ្នា៕

 

 

 

Facebook Comments
Loading...