ចាប់ពីថ្ងៃទី២១-២៧ នឹងចុះត្រជាក់ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដល់១៧-១៨ អង្សារសេ

0
337

ភ្នំពេញ : ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ឆ្នាំ២០២២ ចុះត្រជាក់ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដល់១៧-១៨ អង្សារសេ ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី២១-២៧ ខែធ្នូ ឆ្នាំ២០២២) នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, នៅក្នុងមួយសប្ដាហ៍ខាងមុខនេះប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖១-តំបន់ទំនាបកណ្តាល -សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C – អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្ហូរ ។
២-តំបន់ខ្ពង់រាប– សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ 。C– អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គរ ។ – ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យសីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៧-១៨ °C ។
៣-តំបន់មាត់សមុទ្រ៖– សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C– អាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាននិងយកចិត្តទុកដាក់ថែរក្សា សុខភាពចំពោះស្ថានភាពធាតុអាកាសដែលនៅបន្តចុះត្រជាក់៕

Facebook Comments
Loading...