មិនដឹងមានរឿងស្អីពីណាមក ខ្មាន់កាំភ្លើងម្នាក់ជិះម៉ូតូប៉ះគ្នាបន្តិចសោះ ដកកាំភ្លើងបាញ់បុរសម្នាក់ចំនួន១គ្រាប់បណ្ដាលឱ្យរងរបួសធ្ងន់

0
461

ភ្នំពេញ ៖ បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ចំនួន ១គ្រាប់បណ្ដាលឱ្យរងរបួសធ្ងន់ ហើយត្រូវពលរដ្ឋល្អដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សី ចំណែកជនបង្កជិះម៉ូតូគេ៤ចខ្លួនបាត់ស្រមោល បន្ទាប់ពីជិះម៉ូតូប៉ះគ្នាបន្តិចបន្ទួចកាលវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវបេតុងជាប់របងវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងតាមបណ្ដោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែឃើញជនដៃដល់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរបញ្ច្រាស់គ្នាពីជើងទៅត្បូង និងបានទាក់ដៃចង្កូតគ្នាតែមិនបណ្ដាលឲ្យដួលនោះទេ ស្រាប់តែជនដៃដល់ដកកាំភ្លើងបាញ់ ១គ្រាប់ចំលើដោះធ្លាយមកខាងក្រោយស្មារងរបួសធ្ងន់ ចំណែកជនដៃដល់ក្រោយពីបាញ់រួចក៏ជិះម៉ូតូគេចខ្លួនដោយសុវត្តិភាព ដោយឡែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី៕

Facebook Comments
Loading...