ទីបំផុត! ចៅក្រមស៊ើបសួរសម្រេច ជោគវាសនា មេតុងទីន អនឡាញដ៏ល្បីល្បាញ និងហាយសូ អ្នកនាង អឿន ម៉ូលីកា ហើយ

0
342

ភ្នំពេញ ៖ មហាជនពិតជាចង់ដឹងពី ជោគវាសនា មេតុងទីន អនឡាញដ៏ល្បីល្បាញ និងហាយសូ អ្នក នាង អឿន ម៉ូលីកា មានវាសនា អាចនៅក្រៅឃុំបណ្តោះអាសន្ន រឺយ៉ាងណា បន្ទាប់ពី កំលាំង កងរាជអាវុធ រាជធានីភ្នំពេញឃាត់ខ្លួន ពេលនេះដឹងច្បាស់ មេតុងទីន អនឡាញដ៏ល្បីល្បាញ និងហាយសូ អ្នក នាង អឿន ម៉ូលីកា ត្រូវបាន លោកស្រីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ. មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺពាក់ព័ន្ធចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក។
ជនសង្ស័យខាងលើមានឈ្មោះ អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ (១៩៩៥) មុខរបរជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សំណុំរឿងខាងលើនេះ បានស្ថិតនៅលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ក្រោយពីសួរចប់តំណាងអយ្យការបានធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ រួចបានចាត់បញ្ជូនទៅខាងចៅក្រម។ បន្ទាប់មក លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបសួររយៈពេល២ថ្ងៃ លោកស្រីចៅក្រមក៏បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះតែម្តងទៅ។
តាមប្រភពព័ត៌មានបង្ហើបឲ្យដឹងថា ជនសង្ស័យឈ្មោះ អឿន ម៉ូលីកា បានជាប់ពាក់ព័ន្ធលើពាក្យបណ្តឹង២ ដែលសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ ចេញសែកស្អុយ ស្មើទឹកប្រាក់ប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក។ ដោយពាក្យបណ្តឹងទី១- អ្នកនាង អឿន ម៉ូលីកា ចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ចំនួន ៣០ ម៉ឺនដុល្លារអាមេរិកឲ្យទៅឈ្មោះ សម្ផស្ស សូលីដា អ្នកលេងតុងទីនជាមួយគ្នា និងពាក្យបណ្តឹងទី២- នាង អឿន ម៉ូលីកា បានចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ឲ្យទៅឈ្មោះ ទី ចាន់នូ ចំនួន ៦៥ ០០០ ដុល្លារអាមេរិក ក៏ជាអ្នកលេងតុងទីនដែរ ដើម្បីយកទៅទិញរថយន្ត ដោយជនសង្ស័យបានអះអាងថា ខ្ចីមិនដល់មួយខែទេ នឹងប្រគល់ប្រាក់សងវិញគ្រប់ចំនួន ទីបំផុតចេញសែកស្អុយមួយសន្លឹក។
សូមជម្រាបថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥និង២៥នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានចុះធ្វើការឃាត់ខ្លួនអ្នកនាង អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ ពាក់ព័ន្ធករណី.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញកន្លងមក ។ ការឃាត់ខ្លួនអ្នកនាង ម៉ូ លីកា គឺសមត្ថកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់កូនតុងទីនជាច្រើននាក់ ដែលកំពុងវ័ណ្ឌ.កជាមួយមេតុងទីនដ៏ផូរផង់រូបនោះ ។ជាការកត់សម្គាល់ឲ្យឃើញថា អ្នកនាង អឿន ម៉ូលីកា ដែលជាអតីតតារាចម្រៀងមួយរូប បានសម្រាកពីសិល្បៈហើយ ប៉ុន្តែក្រោយមកនាងបានងាកទៅរកស៊ីជាអ្នកលក់ផលិតផលតាមអនឡាញវិញ ។ បន្ទាប់មកទៀត អ្នកនាងបានប្រកាសបើកធ្វើជាមេតុងទីនធំមួយតាមអនឡាញតែម្ដង ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយសារអ្នកនាងតែងតែបង្ហាញប្រាក់ដុល្លារអាមេរិកទាំងបាច់ៗរាប់សិបលានដុល្លារនៅលើបណ្ដាញសង្គម ក៏មានអតិថិជនបានចូលលេងតុងទីនជាមួយនាង។ បន្ទាប់ពីធ្វើមេតុងទីនដ៏ល្បីល្បាញតាមអនឡាញ មិនទាន់បានប៉ុន្មានផង ស្រាប់តែអំឡុងចុងខែវិច្ឆិកា ឆ្នាំ២០២២នេះ អ្នកនាង អឿន ម៉ូលីកា បានប្រកាសក្ស័យធនអស់ប្រាក់ពីខ្លួន។
ឥឡូវនេះ ភាព អំនួតរបស់នាង ប្រហែលជា ត្រូវ អស់លក្ខណ័ហើយនៅពេលនេះ ព្រោះ លោកស្រីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ហើយ។

Facebook Comments
Loading...