ប្រពន្ធនាំកូនៗរត់ចោល ព្រោះតែទង្វើរខ្លួន បុរសជាប្តីរត់ទៅដេក កណ្តាលផ្លូវអោយរថយន្តកិន ហើយស្រែកយំដង្ហើយ សូមអូនវិលវិញបងខុសហើយ បងមិនអាចរស់នៅគ្មានអូននិងកូនបានទេ

0
733

ភ្នំពេញ ៖ បុរសម្នាក់ចោទប្រពន្ធថា លួចលាក់មានប្រុសថ្មី ទប់កំហឹងខឹង មិនបាន បាន ប្រើហឹង្សា វាយស្ត្រីជាប្រពន្ធចំនួន២ដៃ នាងទ្រាំមិនបាន នាំកូនៗចុះចោលអស់ ខលក៏មិនចូល តូចចិត្តពេក រូបគាត់ក៏បានរត់ទៅដេកនៅកណ្តាលផ្លូវអោយរថយន្តកិនស្លា.ប់ ប៉ុន្តែរថយន្តមិនហ៊ានកិននោះទេ។ និងបាននិយាយថា បងខុសហើយ   បងមិនអាចរស់នៅគ្មានអូននិងកូនបានទេ ។

ហេតុការណ៏ ភ្ញាក់ផ្អើលនេះបានកើតឡើងតាំងពី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២កាលពីវេលាម៉ោង៦ល្ងាច នៅតាមបណ្ដោយវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិស្រែតេជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ បុរសខូចចិត្តខាងលើនេះ មិនបានប្រាប់ឈ្មោះទេ រូបគាត់ជិះម៉ូតូម៉ាក CPX ពណ៌ខៀវ មួយគ្រឿង។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានប្រទះឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមកដល់ចំណុចកើតហេតុ ហើយក៏បានរត់ទៅដេកកណ្តាលផ្លូវឲ្យរថយន្តកិនតែម្តង ប៉ុន្តែរថយន្តដែលបើកបរតាមដងផ្លូវនោះមិនហ៊ានកិនទេ បន្ទាប់មកត្រូវបានអ្នកឃើញហេតុការណ៍ជួយចាប់ប្រទាញប្រទង់ឃាត់បុរសរូបនោះនៅលើទ្រូងផ្លូវ បង្កការភ្ញាក់ផ្អើល។

បើតាមការរៀបរាប់របស់បុរសខាងលើ ដោយបានលើកដៃសំពះអង្វរប្រពន្ធ ដើម្បីឲ្យប្រពន្ធត្រឡប់មកវិញមក ហើយបើកទូរស័ព្ទនិយាយគ្នាទៅ អូនមិនអាណិតបងទេ យើងកំសត់កម្រជាមួយគ្នាណាស់ មិនគួរនាងរត់ចោលរូបគាត់ទេ បើនាងបានឃើញហើយ នាងត្រឡប់មកវិញមក ទោះបីជាអូនមានគេក៏បងព្រមទទួលយកអូនវិញដែរ បើសិនជាអូនមិនមកជួបបងទេ បងមិនរស់ទេ ព្រោះបងមិនលែងអូនឡើយ។ ទាក់ទិននឹងការខូចចិត្តនេះ បុរសជាប្តីបានអះអាងថា ដោយសារតែគាត់ខឹងប្រពន្ធលួចមាន ប្រុសថ្មី ទើបគាត់វា.យតប់ប្រពន្ធពីរដៃ ធ្វើឲ្យប្រពន្ធខឹងក៏បាននាំកូនតូចៗចំនួន២នាក់ចុះចោល រូបគាត់ទៅបាត់តែម្ដង ដោយមិនទាន់ដោះស្រាយលែងលះគ្នាដាច់នៅឡើយ។

បុរសរូបនេះបានបញ្ជាក់ប្រាប់ទៀតថា គាត់បានព្យាយាមតេទូរស័ព្ទទាក់ទងទៅរកប្រពន្ធរបស់គាត់ជាច្រើនដងហើយ តែទាក់ទងមិនបានសោះ ដោយសារប្រពន្ធរបស់គាត់បិទទូរស័ព្ទចោល មិនព្រមបើកនោះទេ ទើបគាត់ពិបាកចិត្ត គិតអ្វីមិនចេញ ក៏ជិះម៉ូតូចេញពីផ្ទះនៅម្តុំផ្សារឈូកមាស មកដេកកណ្តាលផ្លូវនៅចំណុចកើតហេតុ ដើម្បីឲ្យរថយន្តកិនស្លា.ប់ តែរថយន្តមិនបានកិនទេ។ ក្រោយមកក៏ត្រូវបានអ្នកឃើញហេតុការណ៍ជួយទាន់ពេលវេលា គ្រាន់តែបណ្ដាលអោយដួលរងរបួសរលាត់ដៃទាំងសង្ខាង និងត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយនាំទៅអោយពេទ្យរុំរបួសអោយ លុះរុំរបួសរួចរាល់ហើយ ស្រាប់តែបុរសខូចចិត្តរូបនេះ បានស្រែកយំម្នាក់ឯង សុំអោយប្រពន្ធត្រឡប់មកផ្ទះវិញ ទោះបីជាអូនមានគេក៏បងលើកលែងទោសឲ្យដែរ។ បន្ទាប់ពីបុរសខាងលើបានរៀបរាប់បានធូរចិត្តបន្តិច ហើយដោយឃើញអ្នកសារព័ត៌មានថតរូបភាពជាច្រើនផងនោះ បុរសរូបនេះក៏បានឡើងជិះម៉ូតូចេញទៅបាត់ទាំងប្រញាប់ប្រញាល់តែម្តង៕

Facebook Comments
Loading...