គ្រួសារជនរងគ្រោះ ត្រូវរថយន្តធំដឹកដី បើកមកបុ-ក ទាំងកំរោល បណ្ដាលឱ្យបាត់បង់ជីវិត ស្ត្រីជាម្តាយ ដង្ហើយរកយុត្តិធម៌

0
456

កំពត ៖ គ្រោះថ្នាក់ចរាចរដ៍រន្ធត់មួយបានកើតឡើង នៅស្រុកទឹកឈូ ជិតនឹងក្រុងកំពត ខណៈដែលរថយន្ត ឡិសស៊ីស មួយគ្រឿងបើកបរក្នុងល្បឿនយឺត ប្រកាន់ស្តាំ   អំឡុងភ្លៀង រលឹម ក៏ត្រូវបានរថយន្តបែនធន់ធំ បើកក្នុងល្បឿនលឿន អាចនឹងចាប់ហ្វ្រាំង ធ្វើឱ្យរអិលចូលមកបុកចំកណ្ដាលរថយន្តនៅផ្នែកម្ខាងទៀត បណ្ដាលឱ្យស្ត្រីម្នាក់បាត់បង់ជីវិត និង២នាក់ទៀតរបួស។

តាមរយៈគណនីហ្វេបុកដែលមានឈ្មោះថា ៖ «Say Rangsey» ត្រូវជាកូនបានឡើងថា៖ «ថ្ងៃកើតហេតុ ថ្ងៃទី ១០ ខែសីហា ឆ្នាំ2022 ខេត្តកំពត នេះជាវីដេអូពីកាមេរ៉ាសុវត្ថិភាព រថយន្តម៉ាក់ខ្ញុំបើកក្នុងលឿនយឺតតាមស្តាំដៃចិញ្ចើមផ្លូវ រថយន្តដឹកដីនេះបើកក្នុងល្បឿនយ៉ាងលឿនបុកយកតែម្តង បណ្តាលឱ្យម៉ាក់ខ្ញុំទទួលមរណៈភាព ឪពុកនឹងប្អូនរបស់ខ្ញុំរងរបួសធ្ងន់។»

គណនីខាងលើបានបន្តថា៖ «ផ្លូវក្នុងក្រុងហេតុអីឡានដឹកដីបើកបានលឿនយ៉ាងនេះ តើមន្ត្រីជំនាញដែលខ្វល់ខ្វាយ យកចិត្តទុកដាក់ទេ ???អ្នកម្តុំនឹងថាគ្រោះថ្នាក់បង្ករដោយឡានដឹកដីនៅម្តុំនឹងញឹកញាប់ណាស់ ហេតុអីគ្មាននរណាអើពើ សោះ??? ខ្ញុំសង្ឃឹមថាយុត្តិធម៌នឹងមានសំរាប់គ្រួសារខ្ញុំ សុំសមត្ថកិច្ចខេត្តកំពតមេត្តាជួយតាមចាប់ជនបង្ករនឹងស្វែងរកម្ចាស់ក្រុមហ៊ុនឡាននេះមកទទួលខុសត្រូវចំពោះមុខច្បាប់»។

សូមរំលឹកថា ករណីករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង កាលពី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៤៣-១៤៤ ផ្លូវជាតិលេខ៣ ក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ  ខេត្តកំពត ។ បណ្តាលឲ្យ មនុស្សម្នាក់ ស្លាប់និង មនុស្ស ២នាក់ទៀត បានរងរបួសធ្ងន់ស្រាល។  ករណីគ្រោះថ្នាក់នេះ  បង្កឡើងដោយរថយន្តម៉ាក SCANIA យីឌុបពាក់ស្លាកលេខតាកែវ ៣A-៤២៦៤ បើកបរទិសដៅពីត្បូងទៅជើង បើកបរមិនដោយជនមិនស្គាល់ឈ្មោះរត់គេចខ្លួនបាត់ បានបុកជាមួយរថយន្តមួយគ្រឿងទៀតដែលបើកក្នុងទិសដៅផ្ទុយគ្នាម៉ាកលុចស៊ីស៤៧០ ពណ៌សពាក់ រួចបានបន្តទៅបុករថយន្ដមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពណ៌ស បើកបរដោយឈ្មោះ ព្រាប ភេទប្រុស អាយុ២៨ឆ្នាំ បណ្ដាលឲ្យរថយន្ដរងការខូចខាតផងដែរ។ចំណែក ស្ត្រីម្នាក់ ឈ្មោះ ឈាង ផល្លា ដែលអ្នកជិះក្នុងរថយន្តលុចស៊ីស បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងមនុស្ស ២នាក់ទៀតរបួស់ធ្ងន់ស្រាល ចំណែករថយន្ដទាំង ៣គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវគោក យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ រង់ចាំដោះស្រាយនៅពេលក្រោយ៕

Facebook Comments
Loading...