ល្បែងស៊ីសង ភ្នាល់ ជ្រកក្រោម ទីតាំងអ៊ិនធឺណេត AA2888 កំពុងបើកលេងយ៉ាងរលូន ក្បែមន្ទីរពេទ្យរុស្ស៊ី

0
427

ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសង ភ្នាល់ ជ្រកក្រោមស្លាកអ៊ិនធឺណេត AA2888 ២៤ម៉ោង កំពុងបើកទទួលអ្នកញៀនល្បែងយ៉ាងរលូន នៅទល់មជ្ឈមណ្ឌលផ្ដល់ឈាម ប្រឆិតពីមុខមន្ទីរពេទ្យរុស្ស៊ី ជាប់ផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បើកលេងយ៉ាងរលូន ចំនេកអាជ្ញាធរមានសមត្ថកិច្ច សង្ស័យដេកលង់លក់អស់ហើយ។

តាមសេចក្តីរាយការណ៏បានឲ្យដឹងថា ទីតាំងល្បែងស៊ីសង ភ្នាល់ ជ្រកក្រោមស្លាក  អ៊ិនធឺណេត AA2888 ២៤ម៉ោង បានបង្កប់ល្បែងស៊ី សងភ្នាល់បាល់ ដែលមានមនុស្សចូលលេងមិនចេះដាច់ ចាក់បាល់។ សូមបញ្ជាក់ផងដែរថា នៅក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ មួយរយះកន្លងមកនេះ មានសកម្មភាព អំពើចោរកម្ម លួច ឆក់ ប្លន់កើតឡើងស្ទើររាល់ថ្ងៃ យប់។ ដើមចមនាំឲ្យមានបទល្មើសទាំងនោះត្រូវបានមហាជនដាក់ការសង្ស័យថា មកពីល្បែងស៊ីងនោះតែម្តង។

បើតាមការលើកឡើងពីអ្នកខ្លះទៀតថា ទីតាំងសេវា Internet ២៤ម៉ោង    ដែលកំពុងបើកដំណើរការ នៅទូទាំងរាជធានីភ្នំពេញ រាល់ថ្ងៃនេះ គឺជាទីតាំង លួចបង្កប់ល្បែងសងផ្សេងៗ មានដូចជា ឡាយបាល់ ឡាយល្បែងកាស៊ីណូ ជាដើម …។ព្រោះថាសម័យនេះ ប្រជាពលរដ្ឋម្នាក់ៗមាន ទូរស័ព្ទស្មាតហ្វូនកំពុងមានប្រើប្រាស់ស្ទើរគ្រប់ដៃ …មិនមានរឿងអី ទៅប្រើអិនធើណេត តាមផ្ទះទៀតនោះទេ។

ប្រជាពលរដ្ឋ សូមស្នើសមត្ថកិច្ច អាជ្ញាធរខណ្ឌមានជ័យ គួរតែមានវិធានការ បង្ក្រាបលុបបំបាត់ចោលឲ្យអស់ ពីព្រោះល្បែងស៊ីសងទាំងអស់នេះ គឺជាប្រភពបង្កើតអោយមានបទល្មើសផ្សេងៗ៕

Facebook Comments
Loading...