ផ្លូវ និងប្រព័ន្ធលូ គឺជាម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាពេលបច្ចុប្បន្ន

0
417

ភ្នំពេញ ៖ ក្នុងវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់​របស់ក្រុមប្រឹក្សា​ខណ្ឌព្រែក​ព្នៅ អាណត្តិទី៣ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ​នាព្រឹកថ្ងៃទី១០ ខែសីហានេះ តំណាងប្រជាពលរដ្ឋ បានលើកឡើង នូវបញ្ហា១ចំនួន ដែលបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន​បាន​ជួបប្រទះ ដើម្បីជូនអង្គវេទិកាធ្វើការដោះស្រាយ ក្នុងនោះផ្លូវ និងប្រព័ន្ធលូ គឺជាប្រធានបទដ៏សំខាន់១ព្រោះ វាជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាពេលបច្ចុប្បន្ននេះ។

ក្នុងវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់នេះ ទទួលបានសំណើ សំណូមពរសរុបចំនួន៤១បញ្ហា ដែលក្នុងនោះសំណើ/សំណូមពរផ្ទាល់មាត់ ចំនួន៥បញ្ហា និងសំណើ/សំណូមពរលាយល័ក្ខអក្សរចំនួន៤១បញ្ហា។ សំណើ/សំណូមទាំងនោះ ត្រូវបានលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានឆ្លើយបំភ្លឺដោះស្រាយនៅនឹងកន្លែង។ ដោយឡែក បញ្ហាដែលនៅសេសសល់តិចតួច និងដឹកនាំចុះពិនិត្យជាក់ស្តែងនៅពេលបន្ទាប់។

ឆ្លើយតបនឹងបញ្ហានេះលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ​បានបញ្ជាក់ថា​ផ្លូវ​ដែល​បងប្អូនបានស្នើសុំ មានផ្លូវខ្លះត្រូវបាន ដាក់បញ្ចូលក្នុងកម្មវិធីអភិវឌ្ឍ របស់ខណ្ឌរួច​ហើ​យ​និងផ្លូវខ្លះទៀតមិនទាន់ដាក់បញ្ចូលនោះទេ។ ដូចនេះខណ្ឌនឹងចាត់បញ្ជូនមន្ដ្រីជំនាញ និង​ចៅសង្កាត់ ឲ្យចុះទៅពិនិត្យមើល​ស្ថានភាពជាក់​ស្ដែងនិងយកសំណើរនេះ​ទៅពិចារណា។ ​បើ​ផ្លូវនោះស្ថិតក្នុងចង្កោមអាទិភាពនោះ សាលាខណ្ឌនិងសម្រេចផ្ដល់ជូនតាមសំណូមពរតែម្តង​។

លោកបន្តថា បញ្ហាប្រព័ន្ធលូនៅភូមិឌួង និងក្នុងបុរីប៊ុនជេស លោកនិងចាត់អភិបាលរងទទួលបន្ទុកចុះទៅពិនិត្យមើលក្នុងពេលឆាប់ៗនេះ បើដោះបានយើងនិងដោះជូនភ្លាម ហើយបើករណីណាដែលយើងដោះមិនបានទេយើងនិងបញ្ជូនទៅថ្នាក់រជាធានីបន្ត។ ចំណែកបញ្ហាគ្រឿងញៀន គឺជាបញ្ហារបស់យើងទាំងអស់គ្នា ដូចនេះបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយកម្លាំងមានសមត្ថកិច្ចទាំងអស់គ្នាកុំលាក់ឲ្យសោះបើទោះជា ត្រូវជាសាច់ញាតិក៍ដោយ។

សូមបញ្ជាក់ថា លទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ ឆ្នាំ២០២០កន្លងទៅ រដ្ឋបាលខណ្ឌសម្រេចបានលទ្ធផលដូចតទៅ សំណើ/សំណូមពរ អង្គវេទិកាចំនួន១៦បញ្ហា ក្នុងនោះបានដោះស្រាយរួច ចំនួន៩បញ្ហា, កំពុងដោះស្រាយ ចំនួន៧បញ្ហា បានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់ខណ្ឌ-សង្កាត់៕

 

Facebook Comments
Loading...