យុវតីសិស្សវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀនម្នាក់ត្រូវបានជនមិនស្គាល់មុខ ពីនាក់ ចាប់អូសចូលថ្នាក់រៀន ប៉ុនប៉ងធ្វើរឿងនេះ រួចឆ្លើយថាមានគេជួលឲ្យសម្លា.ប់

0
638

ខេត្តពោធិ៍សាត់ ៖ ក្រុមគ្រួសារសាច់ញាតិសិស្សសាលាវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀនម្នាក់ ទទូចសុំឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ លើករណីជនបិទមុខមិនស្គាល់អតសញ្ញាណចំនួន២នាក់ ធ្វើសកម្មភាពចាក់នាង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ ខណៈនាងដើរទៅបិទទ្វារបង្អួចបន្ទប់ថ្នាក់ពេលចេញពីរៀនគួរ។ ហេតុការណ៍ហិង្សា បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ៦ និង១០នាទី ព្រលប់ថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចបន្ទប់ថ្នាក់ទី9B នៃសាលាវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ស្ថិតនៅភូមិ.ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដែលបានចុះពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុបានឲ្យដឹងថា កូនសិស្សរងរបួសឈ្មោះ អ៊ាង ម៉ាណែត ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រៀនថ្នាក់ទី9B នៃសាលាវិទ្យាល័យកើតហេតុ មានទីលំនៅ ភូមិកំពង់ខ្ទុម ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបន្តថា នៅវេលាម៉ោងខាងលើ សិស្សរងរបួស(អ៊ាង ម៉ាណែត)បានចេញពីរៀនគួរ(គណិត)នៅបន្ទប់ថ្នាក់ទី10Aនៃសាលាវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ខណៈនោះនាងឃើញបន្ទប់ថ្នាក់ទី9Bរបស់ខ្លួនរៀន ចំហទ្វារបង្អួចផ្នែកខាងមុខ និងខាងក្រោយ ក៏បបួលមិត្តភក្ដិស្រីទៅបិទ ប៉ុន្តែមិត្តភក្ដិមិនបានទៅជាមួយទេ ព្រោះប្រញាប់ទៅផ្ទះបងចាំ ខ្លួនក៏ដើរទៅម្នាក់ឯងរួចរុញទ្វារបង្អួចផ្នែកខាងមុខបិទ ហើយបានឃើញមនុស្សប្រុសពាក់មួកពណ៌ខ្មៅ មានពាក់ស្រោមមុខ(ក្រណាត់)បិទជិតនៅតែប្រឡោះភ្នែក ពាក់អាវក្រណាត់ដៃវែង ពណ៌ខ្មៅ និងស្លៀកខោ.ខៅប៊យជើងវែង ពណ៌ខៀវ មានរហែកត្រង់ក្បាលជង្គង់ព្រុយៗ កំពុងអង្គុយចុចទូរស័ព្ទនៅក្រោមដើមឈើក្បែរបង្អួច បន្ទាប់មកនាងបានដើរទៅរុញបិទទ្វារបង្អួចផ្នែកខាងក្រោយបន្ត ប៉ុន្តែត្រូវបានជននោះស្ទុះទៅរុញនាងឲ្យចូលទៅក្នុងបន្ទប់ថ្នាក់ ភ្លាមនោះមានជនម្នាក់ទៀតមានឯកសណ្ឋានប្រហាក់ប្រហែលគ្នានៅក្នុងបន្ទប់ថ្នាក់ស្រាប់ ចាប់ដៃនាងទាញគ្រៀកចូលក្នុងបន្ទប់តែម្ដង ថែមទាំងយកកូនកាំបិតចុងស្រួចមកគំរាម កុំឲ្យរើបំរាស់ប្រយ័ត្នអារ.ក ភ្លាមនោះពួកគេបានចាក់ចំនួន៣កាំបិត ១ចំដើមទ្រូង(សើៗ)ខាងឆ្វេង ទី-២ចាក់ដកៗ ចំណែកកាំបិតទី-៣ ចាក់អត់ដកទេ(ដោតជាប់ពោះ)ជនសង្ស័យដៃដល់និយាយថា ឈ្មោះ ភក្ដី ភេទប្រុស ជួលពួកគេមកសម្លាប់ រួចហក់ចេញតាមបង្អួចផ្នែកខាងក្រោយ ផ្លោះរបងចូលសាលាបឋមសិក្សាក្បែរគ្នាគេចខ្លួន ពេលនោះនាងបានដួលនឹងដកកូនកាំបិតចេញពីពោះ បោះទៅក្រោមតុរៀន និងទូរស័ព្ទទៅម្ដាយនៅខេត្តព្រៃវែងថា ម៉ាក់(គេសម្លាប់កូនហើយ)រួចក៏សន្លប់បាត់ស្មារតីតែម្ដង ភ្លាមត្រូវបានក្រុមគ្រួសារមករកឃើញ ហើយបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា សិស្សរងរបួស(អ៊ាង ម៉ាណែត)បានប្ដូរទីលំនៅមកស្នាក់នៅជាមួយមីងឈ្មោះ ជា សុខអូន អាយុ ៣០ឆ្នាំ ស្ថិតនៅភូមិកំពង់ខ្ទុម ឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បញ្ហាដែលនាងដើរទៅបិទទ្វារបន្ទប់ថ្នាក់រៀននេះ ព្រោះលោកគ្រូធ្លាប់ផ្សព្វផ្សាយដល់សិស្ស បើឃើញទ្វារបង្អួចឬទ្វារបន្ទប់ថ្នាក់ចំហរជួយបិទផង ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ និងស៊ើបអង្កេត យ៉ាងយកសិត្តទុកដាក់ ដើម្បីស្វែងរកជនដៃដល់និងអ្នកជួលយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ បើទោះជាសមត្ថកិច្ចកំពុងបន្តនីតិវិធីបែបនេះក្ដី ក្រុមគ្រួសារសាច់ញាតិសិស្សរងរបួស នៅតែទទូចស្នើរសុំឲ្យស្ថាប័នមានសមត្ថកិច្ចជំនាញ បន្តនីតិវិធីឲ្យបានស៊ីជម្រៅបន្ថែមទៀត ព្រោះករណីដូចជាសា.ហា.វពេកហើយ៕

Facebook Comments
Loading...