ភ្នំពេញ ៖ មាករណីបាក់រលំផ្ទះកំពុងសាងសង់មួយកន្លែង ស្ថិតនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បណ្តាលអោយស្លា.ប់ម្នាក់ របួសធ្ងន់ម្នាក់ កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។
យោងតាមដំណឹង បឋមដែលទទួលបាន គឺមានករណីបាក់រលំសំណង់រានមុខផ្ទះ ក្នុងការដ្ឋានសំណង់ភូមិគ្រឹះមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបណ្តាលឱ្យបុរសកម្មករម្នាក់ស្លា.ប់ និងរបួសធ្ងន់ម្នាក់។ ពេលនេះ អាជ្ញាធរកំពុងនៅកន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ និងបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ៕
Facebook Comments
Loading...