របាយការណ៍៖ ៧០% នៃសព្វាវុធលោកខាងលិចបញ្ជូនឱ្យអ៊ុយក្រែនមិនបានធ្លាក់ដល់ដៃកងទ័ពទេ

0
809

កៀវ របាយការណ៍របស់សារព័ត៌មាន CBS News នាពេលថ្មីៗនេះ បានបញ្ជាក់ថា មានតែអាវុធលោកខាងលិចប្រហែល ៣០ភាគរយប៉ុណ្ណោះ ដែលបានបញ្ជូនទៅដល់សមរភូមិជួរមុខនៅប្រទេសអ៊ុយក្រែន ខណៈដែលការបញ្ជូនសព្វាវុធទាំងនេះ កម្រនឹងប្រព្រឹត្តទៅដោយរលូនណាស់។

ប្រភពស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានប្រាប់ទូរទស្សន៍ CNN កាលពីខែមេសាថា ទីក្រុងវ៉ាស៊ីនតោនស្ទើរតែមិនដឹងសោះ នូវអ្វីដែលកើតឡើងចំពោះអាវុធទាំងនោះ នៅពេលអាវុធចូលដល់អ៊ុយក្រែន។

ចំណែកទីភ្នាក់ងារ Europol បានអះអាងថា សព្វាវុធទាំងនេះមួយចំនួនបានធ្លាក់ទៅក្នុងដៃក្រុមឧក្រិដ្ឋកម្មនៅក្នុងសហភាពអឺរ៉ុប ខណៈដែលរដ្ឋាភិបាលរុស្ស៊ីបានព្រមានថា អាវុធបានធ្លាយទៅដល់តំបន់មជ្ឈិមបូព៌ា។

ប្រភព៖ RT

ប្រែសម្រួល៖ ទីណា និងបុត្រា

Facebook Comments
Loading...