លោកសុខ សម្បត្តិ ! បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវជួយគ្នា ហើយត្រូវរាយការពីគ្នាដែលជួបការលំបាក និងមានការខ្វះខាត ទៅអាជ្ញាធរមូលដ្ឋានឲ្យបានដឹង

0
385

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋចាស់ជរាទីទាល់ក្រក្នុងមូលដ្ឋានសង្កាត់ទាំង៥ នៃខណ្ឌព្រែកព្នៅ ដែលជួបទុក្ខលំបាក សរុបចំនួន១០០គ្រួសារ ដែលមានការចូលរួមពីលោក ម៉ៅ បូរ៉ា អនុប្រធា​នកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោក ជា ខេមា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ព្រមទាំងសហការី នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នេះលោក សុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវជួយគ្នា ហើយ​ត្រូវរាយការពីគ្នាដែលជួបការលំបាក និងមានការខ្វះខាត ទៅអាជ្ញាធរមូលដ្ឋានឲ្យបានដឹងនោះកាកបាទក្រហមកម្ពុជា និងជួយបងប្អូនប្រជាពលរដ្ឋជានិច្ចមិនឲ្យនរណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ។

លោកបន្តថា នាពេលបច្ចប្បន្ននេះ រាចរដ្ឋាភិបាលបានខិតខំយកចិត្តទុដាក់ខ្លាំង​បំផុតចំពោះប្រជា​ពលរដ្ឋទូទៅមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ ហើយនេះគឺជាក្តីកង្វល់​មួយ​ដែលអាជ្ញាធរត្រូវដោះស្រាយជាបន្ទាន់ ដោយរាជរដ្ឋាភិបាលតែង​តែ​យកចិត្តទុកដាក់​ជានិច្ច​ចំពោះ​ផល​ប្រយោជន៍​របស់​ ប្រជាពលរដ្ឋ ជាដរាបរៀងមកមិនថាតែខណ្ឌព្រែកព្នៅនោះទេ គឺទូទាំង​ប្រ​ទេសតែម្តង។

​ជាចុងក្រោយលោកសុខ សម្បត្តិ បានផ្តាំផ្ញើរដល់បងប្អូនទាំងអស់ចូរប្រុងប្រយ័ត្ននារដូវធ្លាក់ភ្លៀងនេះក្រែងមានគ្រោះជំនន់ទឹកភ្លៀង ជាងនេះទៅទៀតបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ ត្រូវតាមដានកម្ពស់ទឹក និងមានកាការពារសត្វមានពិសឡើងចូលដល់ភូមិឋាន។ ជាងនេះទៅទៀតលោកក៍បានសូមណូមពរឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា អំពីបញ្ហា​ភូមិ សង្កាត់​មាន​សុវត្ថភាព ហើយបញ្ហានេះធ្វើទៅបានរលូនគឺ​លុះត្រាណាតែ​ប្រជា​ពល​រដ្ឋ​គ្រប់រូប ដែលរស់​នៅក្នុងសង្គមជាមួយគ្នា ត្រូវចេះជួយស​ហការជា​មួយនិង សមត្ថកិច្ច​មូល​ដ្ឋា​នផងដែរ ហើយជាងនេះទៅទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាជួយកាត់បន្ថយ​ភាព​ក្រីក្រឲ្យ​បានគ្រប់គ្នា ដើម្បីស្រប​ទៅ​តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល​កម្ពុជាដែលមាន សម្តេ​ច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ​ដឹកនាំប្រកប​ដោយ​គតិបណ្ឌិត​នោះ។

គួរបញ្ជាក់ថា អំណោ​យផ្តល់ជូនមួយគ្រួសារៗរួមមាន អង្ករចំនួន២៥គីឡូក្រាម មីចំនួន១កេស ទឹកស៊ីអ៊ីវចំនួន១យួរ និងថវិកាចំនួន២០.០០០រៀល៕

 

 

 

Facebook Comments
Loading...