ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ ការិយាល័សារធារណកា ទទួលបន្ទុកផ្នែកបរិស្ថានខណ្ឌ និងភ្នាក់ងារបរិស្ឋានសង្កាត់ បានចុះអប់រំប្រជាពលរដ្ឋការទុកដាក់សំរាមសំណល់រឹងសំរាមតាមមកកំណត់ ផ្លូវ៤៩ ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងការចុះជម្រុញភ្នាក់ងារសង្កាត់សំរោងដើម្បីអប់រំប្រជាពលរដ្ឋការទុកដាក់សំរាមសំណល់រឹងសំរាមតាមមកកំណត់ផ្លូវ៤៩ ជាផ្លូវគំរូស្ថិតក្នុងភូមិសំរោងជើងបាន១៨គ្រួសារ ក្នុងសង្កាត់សំរោង ដើម្បីទុកដាក់សំរាមឲ្យត្រូវតាមគោលការដែលក្រុមហ៊ុនសំរាមបានកំណត់។
ក្នុងឱកាសនោះក្រុមការងារ បានប្រាប់ដល់ប្រជាពលរដ្ឋថា នៅសង្កាត់សំរោងឡានសំរាមមកយករៀងរាល់ថ្ងៃគូរ គឺប្រជាពលរដ្ឋត្រូវបញ្ចេញសំរាមចាប់ពីម៉ោង៦ ដល់ម៉ោង៨ព្រឹក បន្ទាប់មករថយន្តដឹកសំរាមនិងមកយករហូតដល់ម៉ោង១៧ល្ងាច ក្នុងនោះផងដែរអ្នកបញ្ចេញសំរាមត្រូវញែកសំរាមជាពីរប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ហើយបើលើសកាលកំណត់នេះហើយប្រជាពលរដ្ឋទាំងអស់មិនត្រូវបញ្ចេញសំរាមនោះទេ ហើយក៍មិនត្រូវចោលកន្លែងផ្សេង និងដុតចោលដូចមុនទៀតឡើយ បើមិនដូច្នោះទេភ្នាក់ងារសំរាមនិងធ្វើការផាកពិន័យដល់បងប្អូនហើយ៕