វៀតណាម ៖ បើយោងតាមសារព័ត៌មាន vnexpress បានផ្សាយឲ្យដឹងថា បងប្អូនប្រុស ស្រី ពីរនាក់ ម្នាក់អាយុ៨ឆ្នាំ និងប្អូនប្រុសអាយុ២ឆ្នាំរបស់នាង បានបាត់បង់ជីវិត បន្ទាប់ពីបរិភោគគីង្គក់ និងពងរបស់វា កាលពីថ្ងៃទី២៨…ខែមិថុនា ឆ្នាំ២០២២ បើទោះបីជា ក្រុមគ្រួពេទ្យខិតខំជួយ សង្គ្រោះ យ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះបាន ដោយ ជាតិពុល វាយប្រហារប្រព័ន្ធសរសៃឈាមបេះដូង តម្រងនោម នឹងថ្លើម អស់ហើយ។
ប្រភពដដែលផ្សាយឲ្យដឹងទៀតថា ឪពុកម្តាយ និងកុមាររងគ្រោះ រស់នៅឃុំ Huong Hiep ស្រុក Dakrong ខេត្ត Quang Tri នៅភាគកណ្តាលប្រទេសវៀតណាម ខណៈដែលឪពុកម្តាយរបស់ពួកគេ បានចេញទៅធ្វើការនៅកសិដ្ឋាន កុមារទាំងពីរនាក់ បានទៅលេងផ្ទះអ្នកជិតខាង ដើម្បីចាប់សត្វគីង្គក់ យកមកផ្ទះ និងចម្អិនធ្វើអាហារថ្ងៃត្រង់។ ក្រោយមកទាំងក្មេងស្រី និងក្មេងប្រុស បានត្អូញត្អែរថា ពួកគេមានអារម្មណ៍អស់កម្លាំង និងចង់ក្អួត នេះបើយោងតាមសាក្សី។ លោកប្រធានឃុំ បាននិយាយថា ភ្លាមៗក្មេងទាំង២នាក់ ត្រូវបានអ្នកភូមិនាំគ្នាជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក Dakrong ប៉ុន្តែពេលទៅដល់ ក្រុមគ្រូពេទ្យប្រាប់ថា ពួកគេបានដាច់ខ្យល់ស្លា.ប់ មុនពេលមកដល់បាត់ទៅហើយ។
បុគ្គលិកពេទ្យ បានទៅយកគំរូ ពីខាងក្នុងផ្ទះបាយ ដើម្បីធ្វើតេស្ត ដោយបញ្ជាក់ថា ក្មេងទាំង២នាក់ បានពុលដោយសារពងនិងស្បែករបស់សត្វគីង្គក់ ដែលយកមកធ្វើអាហារ។ នៅព្រឹកថ្ងៃទី២៩ មិថុនា លោកមេឃុំ និងអាជ្ញាធរមូលដ្ឋាន បានចូលរូមរំលែកទុក្ខ និងផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារដែលបានបាត់បង់កូនទាំង២នាក់ ផងដែរ។
បើតាមអ្នកជំនាញ ស្បែកគីង្គក់ ពងគីង្គក់ និងសរីរាង្គខាងក្នុងសុទ្ធតែមានជាតិពុល ហើយភាគច្រើនជាតិពុល វាយប្រហារប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នក ដែបរិភោគវា មុននឹងបណ្តាលឲ្យខ្សោយតម្រងនោម និងថ្លើម៕
Leandro Farland
[…]please visit the web-sites we stick to, which includes this a single, as it represents our picks through the web[…]
Comments are closed.