គ្រោះថ្នាក់ចរាចរណ៍ ទូរទាំងប្រទេសថ្ងៃទី២៨ ខែមិថុនា កើតឡើង៩លើក ស្លា..ប់ ៥នាក់ និងរបួស១៤នាក់

0
462

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី២៨ ខែមិថុនា  ឆ្នាំ២០២២ នេះ បណ្តាលឱ្យមនុស្ស ស្លា..ប់ ៥នាក់ ស្រី០២នាក់របួសធ្ងន់៩ នាក់ស្រី ៣នាក់ របួសស្រាល៥នាក់ ស្រី៤នាក់។

យោង តាម ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូ ទាំង ប្រទេស ចេញ ដោយ នាយកដ្ឋាន នគរបាល ចរាចរណ៍ និងសណ្តាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី២៨ ខែមិថុនា បានបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឲ្យមាន មនុស្សស្លា..ប់ និងរបួសចំនួន១៩នាក់ កើតឡើង ដោយសារការ ប៉ះទង្គិចគ្នា ចំនួន៩ លើក។

ជាមួយគ្នានោះ នាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ សាធារណៈ ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សូមធ្វើដំណើរ ប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ ជានិច្ច៕

Facebook Comments
Loading...