ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានប្រមូលផ្ដុំគ្នា នៅមុខមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា តវ៉ាបញ្ហាទឹកលូសណ្ឋាគារ ហូរលើផ្លូវបេតុងចូលលំនៅដ្ឋានរបស់ពួកគាត់

0
652

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានប្រមូលផ្ដុំគ្នា នៅមុខមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា កាលពីរសៀល ថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២២នេះ ត្រង់ចំណុចផ្លូវបេតុងភូមិ១០ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយស្នើរសុំអោយម្ចាស់សណ្ឋាគារនិងអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយបញ្ហាទឹកលូសណ្ឋាគារ ដែលហូរលើផ្លូវបេតុងចូលលំនៅដ្ឋានរបស់ពួកគាត់ និងប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋរាប់ខែឆ្នាំមកហើយ មិនទាន់មានចំណាត់ការ ធ្វើឲ្យបាត់បង់សោភណ្ឌភាពតាមដងផ្លូវនិងប៉ះពាល់ដល់បរិស្ថា ផាសុខភាពរបស់ប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃជាខ្លាំង។

ប្រជាពលរដ្ឋបានលើកឡើងថា ទឹកលូរបស់សណ្ឋាគារ ហៀរលិចគម្របលូ លិចផ្លូវបេតុងហូរចាក់ទៅខាងក្រោយ ចូលផ្ទះសម្បែងប្រជាពលរដ្ឋរាប់ខែរាប់ឆ្នាំមកហើយ ប្រជាពលរដ្ឋបានស្នើសុំម្ចាស់សណ្ឋាគារនិងជាអាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហាទឹកលូស្អុយ ដែលហូរចូលលំនៅឋានរបស់ពួកគាត់ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយយ៉ាងណាមួយជូនដល់ពួកគាត់ទើបនារសៀលថ្ងៃនេះ ពួកគាត់រស់នៅក្នុងភូមិដែលរងការប៉ះពាល់ បាននាំគ្នាមកមុខមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ដើម្បីធ្វើការតវ៉ា ស្នើសុំឱ្យម្ចាស់ទីតាំង ក៏ដូចជាអាជ្ញាធរ ធ្វើការដោះស្រាយបញ្ហានេះជូនពួកគាត់ ដែលធ្វើឲ្យប៉ះពាល់ដល់ បរិស្ថានស្អាត ទីក្រុងស្អាត ផាសុខភាពនិងការរស់នៅរបស់ពួកគាត់ប្រចាំថ្ងៃ ជាពិសេសក្មេងៗនិងចាស់ជរា ដែលបានធ្វើដំណើរឆ្លងកាត់ ប្រឈមគ្រោះថ្នាក់ជាយថាហេតុ។

ក្រោយពីឃើញមានប្រជាពលរដ្ឋ ចេញទៅតវ៉ា គេក៏ឃើញមានវត្តមានអាជ្ញាធរពាក់ព័ន្ធលោកមេភូមិ តំណាងលោកចៅសង្កាត់ ខណ្ឌបានចុះមកដោះស្រាយធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋនិងសន្យាថា មិនឲ្យមានទឹកហូរធ្លាក់ចុះទៅក្រោយ ចូលផ្ទះប្រជាពលរដ្ឋបន្តទៀតនោះទេ ជាបណ្ដោះអាសន្នលូខាងលើនេះមិនទាន់បានស្ថាបនា។ អាជ្ញាធរ ក៏បានដាក់រថយន្តបូមទឹកលូប្រចាំការចំនួន៣គ្រឿងដើម្បីបូមទឹករំដោះចេញ ជៀសវាងការហូរចូលផ្ទះបងប្អូនប្រជាពលរដ្ឋបន្តទៀត៕

Facebook Comments
Loading...