ស្លា..ប់ម្នាក់រងរបួ.សម្នាក់ ក្រោយពីជិះម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយ នៅលើស្ពានអាកាសផ្សារដីហ៊ុយ

0
453

ភ្នំពេញ ៖ បុរសម្នាក់ បានស្លា..ប់ និងអ្នករួមដំណើរ ទទួលរងរបួ.សស្រាល ខណៈពេលជីះម៉ូតូឌុបគ្នា ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តមួយគ្រឿង ពីក្រោយស្ថិតនៅលើស្ពានអាកាសផ្សារដីហ៊ុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្ករកាភ្ញាកយផ្អើលនៅម៉ោង៧ និង២០នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញយើងមួយគ្រឿងម៉ាក lexus nx200tពណ៌សគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BG 5275បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុលើស្ពានអាកាសផ្សារដីហុយស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសង់សេ125សេរីឆ្នាំ2021ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FA 5930 បើកបរដោយបុរសម្នាក់នឹងរួមដំណើរដោយបុរសម្នាក់ទៀតធ្វើដំណើរមកពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថន្តពីក្រោយពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លា..ប់ភ្លាមៗនៅកននលែងកើតហេតុ នឹងម្នាក់រងរបួសស្រាល៕

Facebook Comments
Loading...