ដំណើរជីវិតចុងក្រោយរបស់លោក ថេត សម្បត្តិ តារាចម្រៀងល្បីល្បាញទស្សវត្ស៧០

0
8301

ភ្នំពេញ ៖ អតីតតារាចម្រៀងជើងចាស់ល្បីឈ្មោះនាទ ស្សវត្សអំឡុងឆ្នាំ៧០លោក ថេត សម្បត្តិ ពេលនេះត្រូវបានប្រភពមួយបានទម្លាយការពិតនៃដំណើរជីវិ តចុងក្រោយរបស់លោកដែលត្រូវបានខ្មែរក្រហមវា យសម្លាប់យ៉ាងអយុត្តិធម៌នៅវាលទំនប់កំពីងពួយ ក្នុងឆ្នាំ១៩៧៨។

បើយោងតាមការបង្ហោះនៅលើផេករបស់ចៅកម្ពុជាដែ លបានធ្វើកិច្ចសម្ភាសន៍ពិសេសជាមួយសាក្សីគឺលោកស្រី ប្រាក់ វណ្ណារី ដែលជាអ្នករស់នៅក្នុងតំប ន់រួមគ្នាជាមួយលោក ថេត សម្បត្តិ បានប្រាប់ឲ្យដឹ ងថាកាលពីអំឡុងឆ្នាំ១៩៧៥ខ្ញុំបានជួបលោក ថេត សម្បត្តិ នៅភូមិចែងក្ដាដោយកាលនោះគឺលោក ថេត សម្បត្តិ ត្រូវបានគេជម្លៀសមកពីបរប៉ៃលិន។នៅ ពេលនោះលោក ថេត សម្បត្តិ បានរួមដំណើរជាមួ យនឹងនារីម្នាក់ដែលមានឈ្មោះថានាង នី។

លោក ថេត សម្បត្តិមានរូបរាងសង្ហាសាច់សល្អសមនឹងកម្ពស់ឥតទាស់ត្រង់ណាឡើយ។លោក ថេត សម្បត្តិ ចូលចិត្តផ្លុំខ្លុយនិងយកកន្សែងគ្របពីលើក្បាលរបស់លោកជិតៗដោយខ្លាចគេចោមរោមនិងសង្ស័យនៅពេលនោះ។លុះដល់ឆ្នាំ១៩៧៦ក្រោយពីនៅភូមិចែងក្ដាបានមួយរយៈពេលធំក្រុមគ្រួ សារលោកស្រី វណ្ណារី និងលោក ថេត សម្បត្តិ រួមទាំងប្រជាពលរដ្ឋដទៃទៀត គឺត្រូវបានខ្មែរក្រហមជម្លៀសទៅខាងក្ដោងភ្នំសំពៅ ហើយក្រោយមកទៀតក៏ខ្មែរក្រហមកេណ្ឌឱ្យទៅជីកលើកដាក់ទំនប់កំពីងពួយដែលសព្វថ្ងៃគេហៅថា”អាងកំពីងពួយ” ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបងសព្វថ្ងៃ។

ប្រភពបន្តថារំលងបានពីរឆ្នាំកន្លងផុតទៅពោលគឺនៅក្នុងឆ្នាំ១៩៧៨លោក ថេត សម្បត្តិ ត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់ចោលយ៉ាងអយុត្តិធម៌ជា ទីបំផុតនៅនឹងកន្លែងជីកទំនប់កំពីងពួយផ្ទាល់តែ ម្ដងក្រោមហេតុផលថា “មិត្តៗនារីនៅតំបន់នោះតែងតែចោមរោមមើលលោករហូត រហូតដល់ពួកទមិឡចង្រៃវាខឹងស្របាលើកដៃវាយសម្លាប់កប់លោកនៅទីនោះតែម្ដង” ។

ប្រជាពលរដ្ឋនៅតំបន់នោះគឺស្ដាយលោក ថេត សម្បត្តិ ខ្លាំងណាស់មិនគួរលោកត្រូវមកស្លាប់ទាំងបែបនេះនោះទេអ្វីដែលសំខាន់ទៅទៀតនោះគឺមិនទា ន់បានប៉ុន្មានផងនៅតំបន់នោះក៏ត្រូវរំដោះបានមកវិ ញថែមទៀតផង។លោក ថេត សម្បត្ដិបានបន្សល់ ទុកនូវបទចម្រៀងពីរោះៗជាច្រើនបទដូចជា៖ បទ“ សូផានី” បទ“បំពេមុនឃ្លាត” បទ“ជំរុំវត្តស្លែង”បទ “ផ្ញេីស្នេហ៍នឹងកំពត”បទ“ផលមាសបង”បទចម្រៀ ងដ៏សែនពីរោះជាច្រេីនបទទៀត៕

Facebook Comments
Loading...