Paul Scholes ថាបើទោះជាBruno Fernan​des ល្អក្នុងក្រុមUnited ក៍ដោយ ប៉ុន្តែមិនអាចឈ្នះពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​រដូវ​កាល​នេះទេ

0
866

កីឡាបរទេស ៖ បើទោះជាកីឡាករ Bruno Fernandes ជាចំណែក​ខ្វះ​ពុំ​បាន​របស់ ក្រុមUnited ចាប់​តាំង​ពី​ការ​ផ្ទេរ​មក​ចូលរួម​នៅ​ខែ​កុម្ភៈ ឆ្នាំ២០២០ ដែលមាន​ស្ថិតិ​គ្រាប់​បាល់២២គ្រាប់ ​និងAssist ១៣លើក​នៅ​ការ​បង្ហាញ​ខ្លួន៣៩ ប្រកួតក៍ដោយ ក៍រូបគេមិន​អាច​ឈ្នះ​ពាន​រង្វាន់ [PFA Player of the Year] បានដែរក្នុងឆ្នាំនេះ។

អតីត​ជើង​ចាស់ក្លឹប Man Utd គឺ​លោក Paul Scholes បាន​បង្ហាញ​ការ​កោតសរសើរ​និង​ឥទ្ធិពល​របស់ Bruno Fernandes មក​លើ​ក្លឹប Man Utd ប៉ុន្តែ​បើ​និយាយ​ពី​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​រដូវ​កាល​នេះ គឺ​លោក​មិន​រំពឹង​ថា​កីឡាករ​ព័រទុយហ្គាល់​អាច​យក​បាន​នោះ​ទេ។

កីឡាករ Bruno Fernandes គេមានអាយុ២៦ឆ្នាំ គេ​បាន​ក្លាយ​ជា​ចំណែក​ខ្វះ​ពុំ​បាន​របស់ United ចាប់​តាំង​ពី​ការ​ផ្ទេរ​មក​ចូលរួម​នៅ​ខែ​កុម្ភៈ ឆ្នាំ២០២០។ ដោយឡែក​នៅ​រដូវ​កាល​នេះ​ក្រុម​កំពុង​ឈរ​នៅ​លេខ២ ហើយBruno មាន​ស្ថិតិ​គ្រាប់​បាល់២២គ្រាប់ ​និងAssist ១៣លើក​នៅ​ការ​បង្ហាញ​ខ្លួន៣៩ ប្រកួត។ យ៉ាងណា Scholes ជឿ​ថា​មាន​តែ​កីឡាករ​របស់ Man City ដែល​ជា​ក្រុម​រំពឹង​ឈ្នះ​ពាន​ប៉ុណ្ណោះ ទើប​សង្ឃឹម​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នោះ​បាន។

លោកScholes និយាយ​ប្រាប់ Optus Sport ថា៖ “គេ​បង្កើត​គ្រាប់​បាល់ បង្កើត​ឱកាស​ ត្បិត​មិន​មែន​ក្នុង​ការ​ប្រកួត​ធំៗ​តែ​ភាគ​ច្រើន​គឺ​គេ​ធ្វើ​បាន ដោយ​ជា​ការ​ពិត​គេ​គួរ​តែ​អាច​ឈ្នះ​ពាន​រង្វាន់ [PFA Player of the Year] បាន តែ​ខ្ញុំ​តែងតែ​មាន​ការ​ជឿជាក់​ថា ពាន​នោះ​គឺ​សម្រាប់​តែ​កីឡាករ​ស្ថិត​ក្នុង​ក្រុម​ដែល​ឈ្នះ​ពាន​លីគ​តែ​ប៉ុណ្ណោះ”។លោក​សង្កត់​ធ្ងន់ថា៖ “ហើយ​ពេល​នេះ​ក៏​មាន​កីឡាករ City ដែល​មាន​ប្រៀប​មួយ​ចំនួន​ផង​ដែរ ដែល​ខ្ញុំ​មើល​ឃើញ​មុន​មើល​ដល់​ឈ្មោះ​របស់ Brunoនោះ”៕

Facebook Comments
Loading...