ជនសង្ស័យចំនួន០១នាក់ជួញដូនិងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ឃាត់ខ្លួនទាំងកណ្តាលយប់

0
612

ភ្នំពេញ ៖ ក្នុងពេលធ្វើការល្បាតនៅក្នុងមូលដ្ឋាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា បានប្រទះឃើញជនសង្ស័យចំនួន០១នាក់ ដោយមានការសង្ស័យហៅមកសួរនាំធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញសម្ភារៈក្រាមសថ្លាជាគ្រឿងញៀនចំនួន០៣កញ្ចប់ថង់តូច រួចក៍បានឃាត់ខ្លួនតែម្តងកាលពីវេលាម៉ោង០១ និង៣០នាទី ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង  ភូមិពុទ្ទ្រា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជួញដូនិងប្រើប្រាស់គ្រឿងញៀននេះឈ្មោះ ណាត ផានិត ហៅចក់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ភ្នំពេញ រាជធានីភ្នំពេញ។ សម្ភារៈចាប់យក៖១.ក្រាមសថ្លាជាគ្រឿងញៀនចំនួន០៣កញ្ចប់ថង់តូច។ ២.ទូរស័ព្ទដៃ ចំនួន០១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា បានធ្វើការល្បាតនៅក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យចំនួន០១នាក់ ភ្លាមនោះកម្លាំងយើងក៏បានហៅឱ្យឈប់ធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញសម្ភារៈដូចបានរៀបរាប់ខាងលើ ភ្លាមនោះកម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកធ្វើតេស្តស្វែងរកសារធាតុញៀននៅក្នុងទឹកនោម ជាលទ្ធផលវិជ្ឋមាន(មានសារធាតុញៀនក្នុងទឹកនោម)។

បច្ចុប្បន្ន៖ ជនសង្ស័យចំនួន០១នាក់ខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋានអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រួមទាំងវត្ថុតាងយកមកធ្វើការសាកសួរ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...