តើអាចទៅរួចទេដែលលោក Ole ​ថានឹង​មិន​ឱ្យ​ក្រុម Manch​ester City ​រត់​ទៅ​ឆ្ងាយ​ជាមួយ​ពាន​រង្វាន់ឆ្នាំនេះ​នោះ

0
781

កីឡាបរទេស ៖ នៅ​សល់​តែ​ជាង​១០​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​ចប់​រដូវ​កាល​នេះ​ហើយ តើអាចទេដែលគ្រូបង្វឹកស្ទើរបទពិសោធលោក Ole Gunnar Solskjaer ​ថា​ក្រុម Manchester United ​នឹង​មិន​ឱ្យ​ក្រុម Manchester City ​រត់​ទៅ​ឆ្ងាយ​ជាមួយ​ពាន​រង្វាន់​បាន​យ៉ាង​ស្រួល​ៗ​នោះ​ទេ​នា​រដូវ​កាល​នេះ ខណៈបច្ចប្បន្ន Man Utd ​ចាញ់​ក្រុម Man City ​​៧​ពិន្ទុទៅហើយនោះ​។

​ក្រោយ​ពី​លេង​ស្មើ​ជាមួយ​ក្រុម West Brom ​នៅ​យប់មិញ​នេះ​មក ​ក្រុម​របស់​លោក Ole ​បាន​លេខ​២ ​ប៉ុន្តែ​គម្លាត​ពិន្ទុ​ជាមួយ​ក្រុម​លេខ​១ Man City ​គឺ​កាន់​តែ​ឆ្ងាយ​ទៅ​ហើយ។ ​ពេល​នេះ Man Utd ​ចាញ់​ក្រុម Man City ​​៧​ពិន្ទុ និង​១​ប្រកួត​ក្នុង​ដៃ​ទៀត។ ​ខណៈ​ដែល​ការ​ប្រកួត​វិញ​នៅ​សល់​តែ​ជាង​១០​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​ចប់​រដូវ​កាល​នេះ​ហើយ។

​ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​គ្រូបង្វឹកស្ទើរបទពិសោធលោក Ole Gunnar Solskjaer ​បាន​និយាយ​ថា​លោក​នឹង​មិន​ឱ្យ Man City ​រត់​ទៅ​ឆ្ងាយ ឬ​ដាច់​ពិន្ទុ​យក​ពាន​រង្វាន់​បាន​យ៉ាង​ស្រួល​ៗ​ឡើយ។ ​ក្រុម Man Utd ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រដេញ​ក្រុម​កំពូល​តារាង ​បើ​ទោះ​ជា​បច្ចុប្បន្ន​នៅ​មាន​គម្លាត​ពិន្ទុ​គ្នា​ឆ្ងាយ​ក៏​លោក​មិន​អស់​សង្ឃឹម​ដែរ៕

Manchester United manager Ole Gunnar Solskjaer (centre) celebrates with his players at the final whistle after the Premier League match at Old Trafford, Manchester. (Photo by Laurence Griffiths/PA Images via Getty Images)

Facebook Comments
Loading...