ភ្នំពេញ ៖ កម្លាំងជំនាញសហការជាមួយកម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន០១នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣ និង០០នាទី យប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យក្នុងករណីនេះឈ្មោះ ង្វៀង យ៊ាងឌឺក ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។សម្ភារៈចាប់យកទី១.ក្រាមសថ្លាជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់ធំល្មម និង០៣កញ្ចប់ថង់តូច។ ទី២.ម៉ូតូម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១BU.៧៥៨៤ ចំនួន០១គ្រឿង និងទី៣.ទូរស័ព្ទដៃoppo ពណ៍ខ្មៅ ចំនួន០១គ្រឿង។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យចំនួន០១នាក់ ភ្លាមនោះកម្លាំងយើងក៏បានហៅឱ្យឈប់ធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញសម្ភារៈដែលដូចបានរៀបរាប់ខាងលើ ភ្លាមនោះកម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកធ្វើតេស្តស្វែងរកសារធាតុញៀននៅក្នុងទឹកនោម ជាលទ្ធផលវិជ្ឋមាន(មានសារធាតុញៀនក្នុងទឹកនោម)។
បច្ចុប្បន្ន ជនសង្ស័យចំនួន០១នាក់ខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋានអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រួមទាំងវត្ថុតាងយកមកធ្វើការសាកសួរ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕