កីឡាបរទេស ៖ ទីបំផុត Gareth Bale អាចរកគ្រាប់បាល់បានហើយឱ្យក្រុម Spurs ក្នុងការប្រកួតដែលយកឈ្នះលើក្រុម Brighton ក្នុងលទ្ធផល ២-១ នៅយប់មិញនេះ ដែលគ្រូបង្វឹកក្រុម Spurs Gareth Bale មិនល្អដូចកាលឆ្នាំ២០១៣នោះទេតែបច្ចប្បន្នក៍មិនអន់ដែរ។
ក្រុមមាន់ខ្នាយមាស បើកការប្រកួតត្រឹម១៣នាទី ក៏រកបានគ្រាប់បាល់១គ្រាប់ទៅហើយ ដោយ Harry Kane ប៉ុន្តែឈានចូលដល់តង់ទី២ ក៏ស្រាប់តែ Lamptey រកបាន១គ្រាប់តាមស្មើវិញនៅនាទី៥៦។ ការប្រកួតនេះកាន់តែស្វិតស្វាញនៅពេលក្រុមទាំងពីរស្មើគ្នា១-១។
ឈានដល់នាទី៧៣ Bale ដែលប្ដូរចូលនាទី៧០ ក៏រកគ្រាប់បាល់បាន១គ្រាប់ និងជាគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតនេះផងដែរ។១គ្រាប់នៅយប់មិញនេះ គឺជាគ្រាប់បាល់ដំបូងសម្រាប់ Bale ហើយតាំងពីត្រលប់មកពីក្រុម Real Madrid វិញ។ វាក៏បានជួយក្រុម Spurs ឱ្យហក់ឡើងដល់ចំណាត់ថ្នាក់លេខ២ក្នុងតារាងផងដែរ ដោយចាញ់ពិន្ទុក្រុមលេខ១ Liverpool តែ២ពិន្ទុប៉ុណ្ណោះ៕