ផ្ទៃដី​ស្រូវ​រដូវវស្សា​សរុប​ចំនួន ១៨.៨៥០​ហិកតា បាន​ប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​ទឹកភ្លៀងក្នុងខេត្តកំពង់ធំ

0
1245

កំពុងធំ ៖ ផ្ទៃដី​ស្រូវ​រដូវវស្សា​សរុប​ចំនួន ១៨.៨៥០​ហិកតា បាន​ប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​ទឹកភ្លៀង ក្នុងនោះ​ខូចខាត​អស់​ចំនួន១០.៣៣៥​ហិកតា ស្មើនឹង ១២.០​៩៩​គ្រួសារ។ ក្នុង​គ្រោះទឹកជំនន់​នោះដែរ មាន​ដំណាំ​រួមផ្សំ​ផ្សេងៗ និង​បន្លែ​ចំនួន ២៥៦​ហិកតា បាន​ប៉ះពាល់ក្នុងខេត្តកំពង់ធំទាំងមូល​។

លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​ទេ​សាទ​ខេត្តកំពង់ធំ បាន​ឱ្យដឹង​​ថា ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​នៅ​ខេត្តកំពង់ធំ​បាន​ស្រក​ជា​បណ្ដើរៗ​ហើយ នា​ថ្ងៃ​អង្គារ ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។ គិត​ត្រឹម​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ ផ្ទៃដី​ស្រូវ​រដូវវស្សា​សរុប​ចំនួន ១៨.៨៥០​ហិកតា បាន​ប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​ទឹកភ្លៀង ក្នុងនោះ​ខូចខាត​អស់​ចំនួន១០.៣៣៥​ហិកតា ស្មើនឹង ១២.០៩៩​គ្រួសារ​។ ផ្ទៃដី​អាច​ស្ដារ​ឡើ​វិញ​បាន​ចំនួន​៦.៩៧៨​ហិកតា ស្មើនឹង ៥.៨៧៧​គ្រួសារ​។

​លោក ប៉ែន វណ្ណ​រិ​ទ្ធ បានឱ្យដឹង​ដែរ​ថា ស្រុក​បារាយណ៍ ប៉ះពាល់​ផ្ទៃដី​ចំនួន​៥៧៣​ហិកតា ក្នុងនោះ​ខូចខាត​ចំនួន ៥៣៤​ហិកតា​។ ផ្ទៃដី​អាច​ស្ដារ​ចំនួន ៥៣៤​ហិកតា​។ ស្រុក​កំពង់ស្វាយ ប៉ះពាល់​ផ្ទៃដី​ចំនួន ៣.១៧៤​ហិកតា ខូចខាត​អស់​ចំនួន ២.២៥៦​ហិកតា និង​អាច​ស្ដារ​បាន​ចំនួន ២.១០៤​ហិកតា​។ ក្រុង​ស្ទឹងសែន ប៉ះពាល់​ផ្ទៃដី​ចំនួន ២.៨៤១​ហិកតា ក្នុងនោះ​ខូច​ខា​អស់​ចំនួន ១.៧១១​ហិកតា ផ្ទៃដី​អាច​ស្ដារ​បាន​ចំនួន ១.៧១១​ហិកតា​។ ស្រុក​ប្រាសាទ​បល្ល័ង្ក ប៉ះពាល់​ផ្ទៃដី​ចំនួន ២.៨៦០​ហិកតា ខូចខាត​អស់​ចំនួន ៧៤១​ហិ​ក ពុំ​អាច​ស្ដារឡើងវិញ​បានទេ​ដោយ​គ្មាន​ប្រភពទឹក ស្រុក​ប្រាសាទ​សំបូរ ប៉ះពាល់​ផ្ទៃដី​ចំនួន ១.៣៣៥​ហិកតា ខូចខាត​អស់​ចំនួន ១.០២៨​ហិកតា ផ្ទៃដី​អាច​ស្ដារ​បាន​ចំនួន​១.០២៨​ហិកតា​។ ស្រុក​សណ្តាន់ ប៉ះពាល់​ផ្ទៃដី​ចំនួន ១.៨០៥​ហិកតា ខូចខាត​ចំនួន ៨៦៧​ហិកតា និង​អាច​ស្ដារឡើងវិញ​បាន​ចំនួន ២៩៥​ហិកតា​។ ស្រុក​សន្ទុក ប៉ះពាល់​ផ្ទៃដី​ចំនួន ១.៤៧៤​ហិកតា​។ ស្រុក​ស្ទោង ប៉ះពាល់​ផ្ទៃដី​ចំនួន ៤.៤៣៣​ហិកតា ក្នុងនោះ​ខូចខាត​ចំនួន ២.៩​២៨​ហិកតា និង​ផ្ទៃដី​ចំនួន ១.០៣៦​ហិកតា អាច​ស្ដារឡើងវិញ​បាន​។ ស្រុក​តាំងគោគ ប៉ះពាល់​ផ្ទៃដី​ចំនួន ៣៦៥​ហិកតា ខូចខាត​ចំនូ​ន ២៧០​ហិកតា អាច​ស្ដារឡើងវិញ​បាន​។

​លោក​ប្រធាន​មន្ទីរ​កសិកម្ម បាន​បន្តថា ក្នុង​គ្រោះទឹកជំនន់​នោះដែរ មាន​ដំណាំ​រួមផ្សំ​ផ្សេងៗ និង​បន្លែ​ចំនួន ២៥៦​ហិកតា បាន​ប៉ះពាល់​។ នៅ​ខេត្តកំពង់ធំ​បានបញ្ចប់​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ចុងខែ​តុលា ឆ្នាំ​២០២០ ដោយ​ធ្វើបាន​ចំនួន ២២៣.៧៨៥​ហិកតា ស្មើនឹង​១០៤,៩២​ភាគរយ នៃ​ផែនការ ២១៣.៣០០​ហិកតា ទាប​ជាង​ឆ្នាំមុន​ចំនួន ១.១០៥​ហិកតា និង​បាន​ដាំ​ដំណាំ​ផ្សេៗ​ក្នុង​រដូវវស្សា​បាន​ចំនួន​ជាង ៤៩.៥០០​ហិកតា​៕​

Facebook Comments
Loading...