លោកសុខ សម្បត្តិ ចុះត្រួតពិនិត្យជាប់ជាប្រចាំក្នុងការកាយប្រឡាយមេនៅអមមហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់គោករកា

0
3533

ភ្នំពេញ ៖ រយៈពេលមួយសប្តាហ៍មកហើយដែល លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបន្តដឹកនាំអភិបាលរងនៃគណៈអភិបាលខណ្ឌ មន្រ្ដីជំនាញថ្នាក់ខណ្ឌនិងសង្កាត់ ចុះត្រួតពិនិត្យជាប់ជាប្រចាំក្នុងការកាយប្រឡាយមេ ស្របតាមមហាវិថីឈ្នះៗ នៅក្នុងសង្កាត់គោករការដើម្បីរំដោះទឹកពីក្នុងសង្កាត់គោករកាផង និងរំដោះទឹកដែលកំពុងជន់លិចនៅក្នុងខណ្ឌកំបូលនិងខណ្ឌ ពោធិ៍សែនជ័យផង នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។

ដោយសារភ្លៀងនៅតែបន្ដធ្លាក់ជាបន្ដបន្ទាប់ ធ្វើឲ្យតំបន់មួយចំនួននៅរាជធានីភ្នំពេញ មានការជន់លិចជាអន្លើៗ ពិសេសនៅតំបន់ភាគខាងលិចនិងផ្នែកនារតី ដូចជាខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យជាដើម ហើយការកាយប្រឡាយមេតាមមហាវិថីឈ្នះ ឈ្នះ នេះនៅតែបន្តបានយ៉ាងរលូន បើទោះជាមានផលប៉ះពាល់សំយ៉ាបផ្ទះប្រជាពលរដ្ឋខ្លះៗក៍ដោយ ក៍ត្រូវតែធ្វើជាចាំបាច់គឺដើម្បីរំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ ហើយក៏សូមឲ្យប្រជាពលរដ្ឋមានការយោគយល់ទៅលើផលប៉ះពាល់ ដោយសារការកាយប្រឡាយមេនេះ។

ក្នុងនោះផងដែរលោកអភិបាលខណ្ឌព្រែកព្នៅ បាននែនាំអាជ្ញាធរតាមសង្កាត់ត្រូវតាមដានពីស្ថានភាពទឹកនេះជាប់ជាប្រចាំ ធ្វើយ៉ាងណាចាត់វិធានការឲ្យបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលបានប្រឈមចំពោះបញ្ហាជំនន់ទឹកភ្លៀងនេះ។ ក្នុងនោះផងដែរអភិបាលខណ្ឌព្រែកព្នៅបានផ្តល់ប្រេងម៉ាសូតដល់ក្រុមការងារក្រសួងធន់ធានទឹក សម្រា​ប់ចាក់អេស្កា វទ័រ ក្នុងការកាយប្រឡាយមេនេះជាច្រើនរយលីត្រកាលពីថ្ងៃទី១២ ខែតុលា ហើយចេញថ្លៃអាហាររួចចូលរួមហូបបាយថ្ងៃត្រង់ជាមួយក្រុមការងារយ៉ាងស្និតស្នាលជាមួយគ្នាទៀតផង៕

 

Facebook Comments
Loading...