ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានកា​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ​ផ្គរ​ រន្ទះ​ ខ្យល់​កន្ត្រាក់​ និង​ជំនន់​ទឹកភ្លៀង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩តុលានេះ

0
3274

ភ្នំពេញ ៖ យោង​ការ​តាមដាន​នូវ​ការ​វិវត្ត ​និង​ប្រែប្រួល​ជាបន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ​ ក្រសួងបានសង្កេតឃើញ​ថា ​ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​បន្ត​លាតសន្ធឹង​ឆ្លងកាត់​លើ​កម្ពុជា​ដោយ​ភ្ជាប់​ទៅ​និង​វិសម្ពាធ​ទាប​សកម្ម​មួយ​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ។

ក្រសួងធនធានទឹក បានបន្តទៀតថា តាម​ការវិភាគ ​និង​ព្យាករណ៍​សម្ពាធ​ទាប​សកម្ម ​ដែល​នៅ​លើ​សមុទ្ទ​ចិន​ខាងត្បូង​នោះ​ នឹង​វិវត្ត​ជាបន្តបន្ទាប់​ជា​វិសម្ពាធ (Tripical Depression​) ឬក៏​ជា​ព្យុះ (Tropical Storm​) ដោយ​ដើរ​ដល់​លើ​ភាគ​ខាងត្បូង​វៀតណាម​នៅ​ថ្ងៃទី០៧ ខែតុលា​។ស្ថានភាព​បែបនេះ ធ្វើឲ្យភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន ដោយឡែកនៅតាមតំបន់មាត់សមុទ្ទអាចមានភ្លៀងធ្លាក់ច្រើន។

ក្រសួងធនធានទឹក អំពាវនាវដល់ ប្រជាពលរដ្ឋឲ្យមានកា​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ​ផ្គរ​ រន្ទះ​ ខ្យល់​កន្ត្រាក់​ និង​ជំនន់​ទឹកភ្លៀង ​ជាពិសេស​ប្រជាពលរដ្ឋ ​រស់នៅ​ទី​ទំនាប​ក្បែរ​ផ្លូវទឹក​ជាប់​តំបន់​ភ្នំ​ ជួរភ្នំ​ និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្ទ​។

ជាមួយគ្នា​នោះ​ អ្នកនេសាទ​ និង​អ្នកដំណើរ​សមុទ្ទ ​ក្រសួងសូមប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀង​ខ្យល់បក់​ខ្លាំង​និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី ០៧-០៩ ខែតុលា​៕

 

Facebook Comments
Loading...