កីឡាបរទេស ៖ មួយរយៈមកនេះ Chelsea ក្រោមការដឹកនាំរបស់លោក Lampard ព្យាយាមទិញកីឡាករថ្មីចូលជាច្រើន។ ដោយក្នុងនោះ ពួកគេកំពុងចរចានាំយកយុវជនឆ្នើមអាល្លឺម៉ង់ Havertz មករួមក្រុមទៀត ក្នុងតម្លៃខ្លួន៩០លានផោន តែយ៉ាងណាក្នុងរដូវកាលថ្មី បើសិនជាក្លិបប្រកួតចាញ់១៧ប្រកួតនោះ តំណែងគ្រូបង្វឹកច្បាស់ជាត្រូវដកចេញមិនខាន។
លោក Peter Bosz គ្រូបង្វឹករបស់ក្រុម Bayer Leverkusen បានបញ្ជាក់ថាខ្សែប្រយុទ្ធ Kai Havertz កំពុងឈានចូលដល់កិច្ចព្រមព្រៀងដើម្បីផ្លាស់ទៅលេងនៅក្រុម Chelsea ហើយ។
មួយរយៈមកនេះ Chelsea ក្រោមការដឹកនាំរបស់លោក Lampard ព្យាយាមទិញកីឡាករថ្មីចូលជាច្រើន។ ដោយក្នុងនោះ ពួកគេកំពុងចរចានាំយកយុវជនឆ្នើមអាល្លឺម៉ង់ Havertz មករួមក្រុមទៀត ក្នុងតម្លៃខ្លួន៩០លានផោន។ ការចរចានោះដំណើរការយ៉ាងរលូន ហើយត្រូវបានគេរំពឹងថាមិនយូរទៀតទេ នឹងសម្រេចជាផ្លូវការមិនខាន។ដោយសូម្បីតែលោក Peter ដែលជាគ្រូរបស់ Bayer ក៏មើលឃើញថារូបគេមិនអាចឃាត់កីឡាករឆ្នើមរបស់ខ្លួនបានឡើយ។ តោខៀវជាក្រុមល្អមួយនៅអង់គ្លេស និងពោរពេញដោយមហិច្ឆតា ដូច្នេះ Havertz ទៅពិតជាមិនខុសឡើយ៕