ផល សោភ័ណ្ឌ ហាក់មិនពេញចិត្តលទ្ធផលចាញ់មឿង សុខហ៊ុច

0
870

ភ្នំពេញ ៖ ការប្រកួតដណ្តើមប្រាក់២លានរៀលនៅសង្វៀនស៊ីអិនស៊ី កាលពីថ្ងៃអាទិត្យទី០៧ ខែមិថុនា ឆ្នាំ២០២០ លទ្ធផល ផល សោភ័ណ្ឌ ហាក់មិនពេញចិត្តលទ្ធផលនៅឡើយទេ ខណៈហ្វេនមួយចំនួនចង់អោយមានប្រកួតជើងទី២ ធ្វើឡើងនៅទឹកដីផល សោភ័ណ្ឌ ម្តង។

ការប្រកួតរវាងកីឡាករមឿង សុខហ៊ុច និងកីឡាករផល សោភ័ណ្ឌ ធ្វើឲ្យហ្វេនៗមួយចំនួនលើកឡើងខុសៗគ្នា អ្នកខ្លះថាការប្រកួតនេះមឿង សុខហ៊ុច ឈ្នះសំហើយ តែអ្នកខ្លះទៀតថាផល សោភ័ណ្ឌ ជាអ្នកឈ្នះទើបសំ។ ក្រោយការប្រកួតឮដំណឹងមកថា ផល សោភ័ណ្ឌ ចង់ប្រកួតជាមួយមឿង សុខហ៊ុច ម្តងទៀតនៅសង្វៀនមិនរអិល។ ការជួបគ្នាបានឬយ៉ាងណានោះយើងរងចាំមើលទាំងអស់គ្នា៕

Facebook Comments
Loading...