អង្គការ សប្បុរសធ៌ម ឆឺជីប្រចាំនៅកម្ពុជា ចែកអំណោយជូនប្រជាពលរដ្ឋកីក្រចំនួន៨៧០គ្រួសារនៅសង្កាត់គោករកា

0
734

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ សហការជាមួយមន្ទីសង្គមកិច្ចរាជធានីភ្នំពេញ សហភាពសព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលសង្កាត់ គោករការ បាននាំយកនូវអង្ករ ជាង៣៤តោន និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជាអំណោយរបស់អង្គការសប្បុរសធ៌មឆឺជី មកចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៨៧0គ្រួសារ នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន៤០គីឡូក្រាម ស្ករស១គីឡូក្រាម អំបិលអ៊ីយ៉ូត១គីឡូ​ក្រាម ទឹកស៊ីអ៊ីវ២ដប និងប្រេងឆា១ដប។

ការផ្ដល់អំណោយនេះបានធ្វើឡើងនា ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅវត្តឈូកវ៉ា ដោយបានការអញ្ជើញចូលរួម ពីលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ លោកស្រីមុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា រួមនឹង   មន្ដ្រីអាជ្ញាធរ មូលដ្ឋានជាច្រើនរូបទៀតផងដែរ។

លោក សៀ មិញស៊ីញ ប្រធានអង្គការមូលនិធិពុទ្ធសាសនាប្រចាំកម្ពុជា មានប្រសាសន៍ថា​ អង្គការសប្បរសធ៌ម ឆឺជី អនុវត្តតែការងារ១គត់ គឺការសាបព្រោះគ្រាប់ពូជនៃក្ដីស្រឡាញ់ បំផុសក្ដីស្រឡាញ់ដល់មនុស្សម្នាក់ៗ ដើម្បីជួយដល់អ្នកមានទុក្ខ និងគោរពសាសនានៃមនុស្ស រៀងៗខ្លួន។ ក្ដីមេត្តាករុណា គឺមិនមែនមានត្រឹមតែ ក្នុងគ្រួសារយើងនោះទេ ក្ដីមេត្តា ករុណា គឺមានភាពទូលំទូលាយ មិនប្រកាន់សាសនា ពូជសាសន៍ ព៌ណសម្បុរ វណ្ណៈ ឡើយ។ ជាមួយនឹងក្ដីមេត្តា គឺត្រូវចេះជួយ ស្រោចស្រង់ដល់អ្នកជួបទុក្ខលំបាក ឈឺថ្កាត់ បើក្នុងចិត្ត មានតែក្ដីស្រឡាញ់គឺមិនគ្រប់គ្រាន់ទេ គឺត្រូវតែអនុវត្តន៍វិធីស្រោចស្រង់ដល់អ្នកមានទុក្ខលំបាកថែមទៀត ទើបប្រសើរ។

ដោយឡែកលោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានថ្លែងអំណរគុណដល់ អង្គការអង្គការ ឮសប្បុរសធ៌មឆឺជី ប្រចាំកម្ពុជា ដែលបានផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងខណ្ឌព្រែកព្នៅជាលើកទី៣ ដែលនេះគឺជាការ ចែករំលែកជួយគ្នា ទៅវិញទៅមក ដែលជាការបង្ហាញពីការ សាមគ្គីភាព និងមិត្តភាពដ៏ជ្រាលជ្រៅ។

លោក អភិបាលខណ្ឌ បន្ដថា អំណោយទាំងនេះ ពិតជាបានរួមចំណែកក្នុងការជួយដោះស្រាយ ការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយសម្រាលបន្ទុកអាជ្ញាធរក្នុងមូលដ្ឋាន និង រាជរដ្ឋាភិបាលផងដែរ ស្របពេលដែលប្រជាពលរដ្ឋ ភាគច្រើនមិនសូវបានចេញទៅប្រកបកិច្ចការងារ ដោយសារការភ័យខ្លាចការឆ្លងវីរុស១៩ ដ៏កាចសាហាវ។

ឆ្លៀតក្នុងឱកាសនោះ លោក អភិបាលខណ្ឌបានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ថ្វីត្បិតតែអំណោយ ត្រូវបានផ្ដល់ជូនបងប្អូន ពីច្រើនផ្នែកច្រើនស្ថាប័នជាបន្ដបន្ទាប់ ប៉ុន្តែបងប្អូនមិនត្រូវផ្ដេកផ្ដួលតែទៅលើអំណោយនោះទេ គឺត្រូវខិតខំប្រឹងប្រែងរកស៊ី ប្រកបកិច្ចការងារ ក្នុងជីវភាព ប្រចាំថ្ងៃរបស់ខ្លួន ដើម្បីលើកស្ទួយជីវភាព គ្រួសារឲ្យបានធូរធារ ព្រោះ យើងមានពូជពង្សដូនតា ជាអ្នកឧស្សាព្យាយាម ជាអ្នកស្រវា ស្រទេញ ក្នុងការងារ ជាអ្នកកសាងអង្គរ ធ្លាប់បានកសាងនូវសមិទ្ធិផលជាច្រើន  និង បានបន្សល់ទុក ដល់កូនចៅជំនាន់ក្រោយ រហូតមកទល់បច្ចុប្បន្ននេះ៕

Facebook Comments
Loading...