ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងស្ថានភាពងងុយដេក រួចក៍ដេកលក់មួយភាំង ហើយបានរ៉េចង្កូតជ្រុលទៅបុកនឹងសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី ២៥ខែឧសភាឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានដឹងថាមុនពេលកើតហេតុគេឃើញរថយន្តព្រូសមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2AV-8221បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណក្នុងទិសដៅពីត្បួងទៅជើងលុះមកដល់ចំណុចកើតហេតុម្ចាស់រថយន្តក៏ងោកមួយភាំងក៏ជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំសំណាងល្អគ្មានអ្នករបួស
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកន្លែងកើតហេតុធ្វើការទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងនិងធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕