ប្រជាពលរដ្ឋគួរប្រុងប្រយ័ត្តខ្ពស់ចំពោះត្រីកំពត នៅកំពុងស្ពឺហូបត្រីកំពត៥នាក់ ស្លាប់២នាក់

0
1060

កំពង់ស្ពឺ ៖ បុរសពីរនាក់ស្លាប់ ចំណែក៣នាក់ទៀតត្រូវបានជួយសង្រ្គោះ ទាន់ពេលវេលាកាលពីថ្ងៃអង្គារ៍ទី២៥ ខែឧសភា ឆ្នាំ២០២០ កាលពីម៉ោង៦ ល្ងាចនៅក្នុងភូមិមួយ នៃឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរគ្រោះដែលស្លាប់ទី១ឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងទី២ឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន មកស្នាក់នៅធ្វើការ ភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្លាប់ភ្លាមៗក្រោយពេលហូបរួច។

ដោយឡែក អ្នករងរបួសដោយសារពុលត្រីកំពតមានចំនួន៣នាក់ ដែលបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពនោះមាន១.ឈ្មោះម៉ៅ សេង ហៅយាយឡច ភេទស្រីអាយុ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ២.ឈ្មោះ វណ្ណ ស្រី ពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ ៣ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ដំបូងឡើយពួកគាត់បាននាំគ្នាយកត្រីដែល អូសបានយកមកធ្វើម្ហូបដូចសព្វមួយដង មិនដឹងថាត្រីកំពតមានឥទ្ធិពលមហិទ្ធិឫទ្ធិក្លាំងក្លាអស្ចារ្យអាចប្រហារជីវិតមនុស្សបាននោះទេ គ្រាន់តែអាចម៍ត្រីកំពត ដែលធ្វើបោះចោលទៅលើដី  ត្រូវសត្វមាន់ ឆ្កែ ស៊ី ក៏ត្រូវពុលស្លាប់ដែរ(មាន់៧ក្បាល ឆ្កែ១ក្បាល)។

ជាការសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមមេត្ដាប្រុងប្រយ័ត្នបំផុត ចំពោះអាហារប្រចាំថៃ្ង ពិសេសករណីត្រីកំពត នេះគឺមានមនុស្សពុលស្លាប់មិនតិចនាក់ ទេកន្លងមក អ្នកខ្លះបានរស់រានមានជីវិតដោ យសារតែការជួយសង្រ្គោះបានទាន់ពេលតែប៉ុណ្ណោះ៕

Facebook Comments
Loading...