ស្ត្រីម្នាក់ត្រូវជនសង្ស័យសម្លាប់រួចប្លន់ដល់ក្នុងបន្ទប់ជួលរួចរត់គេចខ្លួនបាត់ស្រមោល

0
1072

ភ្នំពេញ ៖ ស្ត្រីម្នាក់ជាមេការមើលការខុសត្រូវនៅបន្ទប់ជួលត្រូវបានជនមិនស្គាល់មុខបានធ្វើសកម្មភាពសម្លាប់រួចប្លន់យកម៉ូតូហុងដាឌ្រីមមួយគ្រឿងនឹងគ្រឿងអលង្ការមួយចំនួនរួចគេចខ្លួនបាត់ដោយសុវត្តិភាព ហេតុការនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទី យប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅបន្ទប់ជួលលេខ១ ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការបំភ្លឺរបស់ឈ្មោះ អ៊ុច សារ៉ន ភេទស្រីអាយុ៣៦ឆ្នាំ មុខរបរកម្មការិនី រោងចក្រ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះបានអោយដឹងថានៅមុនពេល កើតហេតុកាលពីវេលាម៉ោង១២ថ្ងៃត្រង់ រូបគាត់បានចេញពីបន្ទប់ទៅធ្វើការ ដូចរាល់ដង ដោយជនរងគ្រោះ នៅក្នុងបន្ទប់ ជួលតែម្នាក់ឯង លុះដល់ម៉ោង១៨ និង០០នាទី រូបគាត់បានចេញពីធ្វើការនៅរោងចក្រ ពេលមកដល់បន្ទប់វិញក៏ឃើញ បន្ទប់ចាក់សោរពីខាងក្រៅ នៅពេលនោះគាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ ដោយគិតស្មានថាជនរងគ្រោះបានចេញ ទៅទិញឥវ៉ាន់   ពេលគាត់ មើលឃើញធុងទឹកកក នៅមុខបន្ទប់អត់ចាក់សោរ រូបគាត់ក៏មានការសង្ស័យ  គាត់ក៏បានហៅប្អូនជីដូន១របស់គាត់ មកវាយបំបែកសោរបន្ទប់ ក៏ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបរាយការណ៍មកសមត្ថកិច្ចតែម្តង។

ជនរងគ្រោះឈ្មោះ អ៊ុច យ៉េន ភេទស្រីអាយុ៤៦ឆ្នាំ មុខរបរជាអ្នកមើលការខុសត្រូវនៅបន្ទប់ជួល នឹងជាអ្នកលក់ចាប់ហួយ មានស្រុកកំណើត ភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅ កន្លែងកើតហេតុខាងលើ។សំភារះបាត់បង់ម៉ូតូ១គ្រឿងម៉ាក់សង់C125សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DC 7457 រួមទាំងកាតគ្រីម៉ូតូ និងប្រាក់មួយចំនួនថែមទាំងសៀវភៅ ដាក់ប្រាក់សន្សំនៅធនាគារ។ ចំណែកជនសង្ស័យមិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើកោសល្យវិច័យឃើញមានស្នាមជាំនៅត្រង់ថ្គាមផ្នែកខាងស្តាំ។បច្ចុប្បន្ន ជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមផ្លូវច្បាប់៕

Facebook Comments
Loading...