សែន រ៉ា​ដេត កៀកស្មារនិងប៉ឺត សង្ឃឹម ឡើងដណ្តើមប្រាក់លាននិងកីឡាករថៃ

0
954

ភ្នំពេញ ៖ បន្ទាប់ពីបាត់មុខមួយរយៈមកកីឡាករសែន រ៉ា​ដេត អ្នកប្រដាល់របស់ក្លិប​ប៉ែនការ់គុនខ្មែរ បានវិលមកវិញនៅលើសង្វៀនគុនខ្មែរ កៀកស្មារនិងកីឡាករប៉ឺត សង្ឃឹម អ្នកប្រដាល់មកពីក្លិបរហាប់ស្វាយប៉ាក ឡើងដណ្តើមប្រាក់លានជាមួយកីឡាករថៃស៊ីពើ វិនឧប៊ុន និងកីឡាករថៃឌីស៊ែលឡេក នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

កីឡាករសែន រ៉ាដេត ត្រូវជួបជាមួយកីឡាករថៃស៊ីពើ វិនឧប៊ុន ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក ហើយមិនទាន់ដឹងថាកីឡាករថៃម្នាក់នេះមា​នវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ។ ជំណែកកីឡាករសែន រ៉ាដេត កាលមិទាន់បាត់មុខនរ​ណា​​ក៍ទទួល​ស្គាល់​ថា ជាកីឡាករជើងខ្លាំង​វ័យក្មេង១រូប ដែលទទួលបានការគាំទ្រយ៉ាង​ច្រើ​ន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀ​ត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យកីឡាករ​ក្នុង​ស្រុក និងក្រៅស្រុកត្រូវ​បានចុះ​ចាញ់ជាបន្តបន្ទាប់។

ក្នុងការប្រកួតកន្លងមក សែន រ៉ាដេត គេមានស្នៀតទាត់ កែងនិង​ជង្គ​ង់ខ្លាំង ហើយ​លឿន​រ​ហ័ស ឯកម្លាំងសម្រុកក៏រឹងមាំផងដែរ ហើយការប្រកួតរាល់លើក​សែន រ៉ាដេត វាយ​មិន​ចេះ​មើល​ស្រាល​​គូ​ប្រកួត​ឡើយ​ ហើ​យ​​ក៏​មិន​សូវ​ប្រណី​ដៃ​ឱ្យ​គូ​ប្រកួតណា​ដែរ​ ជាមួយចលនា​វាយ​ចេញ​របស់គេមាន​ភាព​រហ័ស​រហួន​ និង​មាន​ការ​ប្រយ័ត្ន​ប្រ​យែង​​​បំផុតនោះ។ តែយ៉ាងណាការប្រកួតនេះ ត្រូវអ្នកតាមដាន​កី​ឡាអះអាងថា សែន រ៉ាដេត គេមានសង្ឃឹមឈ្នះហាសិបភាគរយប៉ុណ្ណោះលើកីឡាករថៃស៊ីពើ វិនឧប៊ុន​​។ ចាំមើលរវាងកីឡាករទាំង​ពីរនាក់នេះ នរណាជាអ្នកឈ្នះទទួលបានប្រាក់លាន?។

ដោយឡែកកីឡាករប៊ឺត សង្ឃឹម ជួបជាមួយកីឡាករថៃឌីស៊ែលឡេក ក្នុងប្រភេទ​ទម្ងន់​៥៧គីឡូក្រាម អ្នកទាំង២មិនដែលជួបគ្នាទេកន្លងមក តែកីឡាករថៃដែលមកប្រកួតនៅសង្វៀនប្រទេសកម្ពុជា ភាគច្រើនគឺខ្លាំងខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។ រីឯប៊ឺត សង្ឃឹម ជាកីឡាករវ័យ​ក្មេង​កំពុង​តែឡើងកូដ ដែលចេះប្រើក្បាចខ្មែរបុរាណគ្រប់ស្នៀត ចិត្តប្រដាល់ធំ ហើយព្រម​ទាំង​មានកម្លាំងស៊ុហ្វខ្លាំងថែមទៀតផង។

អ្វីដែលធ្វើ​ឲ្យគេ​ស្ងើចសរសើរ​ចំពោះ​ប៊ឺត សង្ឃឹម នាបច្ចុប្បន្ននេះ​ គឺ​របៀប​វាយរបស់គេ​ល្អ ប្រក​បដោយ​ប្រសិទ្ធភាព ដូចកីឡាកររៀមច្បងរបស់គេប៊ឺត ខាំ អញ្ចឹងដែរ។ រីឯ​​ស្នៀត​ជង្គង់​របស់​​គេ​មុត​ស្រួច គូប្រកួតល្មមៗពិបាក​នឹងតតាំង​ជាមួយគេបានណាស់ ដៃគូ​ប្រកួត​ជាច្រើននាក់​ហើ​យទាំង​ស្រករ​មុន​ទាំង​ស្រករ​ក្រោយ​ជាច្រើន​នាក់បានសុំចុះចាញ់និងសន្លប់​ ក្រោម​ស្នៀត​ជង្គង​របស់គេនោះ។ ចាំមើលកីឡាករប៊ឺត សង្ឃឹម ជួបជាមួយកីឡាករថៃឌីស៊ែលឡេក នេះនរណាជាអ្នកឈ្នះទទួបានប្រាក់លាននេះ?៕

Facebook Comments
Loading...