ជនល្មោភកាម២នាក់ ចាប់នារីម្នាក់រំលោភបូក រហូតសន្លប់ស្តូកស្តឹង តែត្រូវសន្តិសុខឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់

0
749

ភ្នំពេញ ៖ ជនល្មោភកាម២នាក់ ត្រូវសន្តិសុខឃាត់ខ្លួនបានម្នាក់ និងម្នាក់ទៀត បានរត់គេចខ្លួនបាត់ បន្ទាប់ពីបានធ្វើសកម្មភាពចាប់នារីវ័យក្មេងម្នាក់ រំលោភបូក រហូតសន្លប់ស្តូកស្តឹង កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃពុធទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០នេះ នៅចំណុចមាត់ស្រះ ជិតរង្វង់មូលមច្ឆា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ជនសង្ស័យដែលត្រូវសន្តិសុខឃាត់ខ្លួនបាននេះ ឈ្មោះ សុខ ពុធ អាយុ២៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ទីលំនៅងស្រុកពាមជរ ខេត្តព្រៃវែង និងម្នាក់ទៀតរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណ មុខរបរលក់ខ្ចៅស្ងោរ និងអំពៅសាង បានរត់ចោលរទេះម៉ូតូ។ រីឯនារីរងគ្រោះឈ្មោះ ស.រ.ហ អាយុប្រមាណជា១៨ឆ្នាំ។

បុគ្គលិកសន្តិសុខដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញបុរស២នាក់ និងនារីម្នាក់ អង្គុយសាសងគ្នា។ លុះបន្តិចក្រោយមក គាត់ឃើញបុរសម្នាក់ បានធ្វើសកម្មភាពរំលោភនារីរងគ្រោះ ចំណែកម្នាក់ទៀតឈរមើលផ្លូវ។ ក្រោយជនសង្ស័យទី១រំលោភបានសម្រេចហើយ ជនសង្ស័យទី២ ក៏អូសនារីរងគ្រោះទៅរំលោភកន្លែងមួយទៀត ហើយជនសង្ស័យទី១ ជាអ្នកឈរមើលផ្លូវវិញម្ដង។ ពេលនោះគាត់ ក៏ដើរមកសួរនាំ ស្រាប់តែជនសង្ស័យទី២ ដែលកំពុងតែរំលោភនារីរងគ្រោះ បានរត់គេចខ្លួន ចូលព្រៃបាត់ រីឯជនសង្ស័យទី១ ជាអ្នកមើលផ្លូវនោះ ក៏ស្ទុះរត់ដែរ តែត្រូវចាប់បាន រួចប្រគល់ឲ្យសមត្ថកិច្ច យកទៅចាត់ការតាមច្បាប់៕

 

Facebook Comments
Loading...