មកមើលលោក Jurgen Klopp ទាយក្រុមនៅ Serie Aលើកពានឆ្នាំនេះតើក្រុមមួយណា?

0
1032

កីឡាបរទេស ៖ អ្នកចាត់ការ​ក្លឹប​ហង្ស​ក្រហម Liverpool លោក Jurgen Klopp បាន​ជ្រើសរើស​យក​ក្លឹប Lazio ដែល​ថា​នឹង​អាច​ឈ្នះ​ពាន​រង្វាន់ Serie A ប្រចាំ​រដូវ​កាល២០១៩/២០២០ នេះគឺមិនមែនក្លិបInter និងក្លិបដែលកំពុងនាំមុខគេ Juventus នោះទេ។

បន្ទាប់ពីក្លិបLazio បាន​ផ្តួល Inter Milan នៅ​លទ្ធផល ២-១ ហក់​ទៅ​ចំណាត់ថ្នាក់​ទី ២ ក្នុង​តារាង មាន​ពិន្ទុ​កាន់​តែ​ប្រកិត​នឹង​ក្លឹប Juventus ដែល​ឈរ​នៅ​កំពូល។ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បានលើកឡើង​ថា៖ “ខ្ញុំ​សាទរ​សម្រាប់ Lazio ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ ដោយ​យើង​មាន​អតីត​កីឡាករ​ Liverpool នៅ​ទី​នោះ​គឺ Lucas Leiva ស្រប​ពេល​ដែល Ciro Immobile ក៏​ជា​កីឡាករ​មួយ​រូប​របស់​ខ្ញុំ​កាល​នៅ​ដឹកនាំ Borussia Dortmund ដែរ”។

លោក​បន្ថែម​ថា៖ “ខ្ញុំ​ពិត​ជា​សោកស្តាយ​សម្រាប់​ Maurizio Sarri និង Ant​onio Conte តែ​ខ្ញុំ​ជឿ​ថា Lazio នឹង​ផ្តល់​រឿង​ភ្ញាក់ផ្អើល​ជាមួយ​នឹង​រដូវ​កាល​ដ៏​អស្ចារ្យ​នេះ”។ រំឭក​ថា​កន្លង​ទៅ​មាន​តែ Lazio មួយ​គត់​ជា​ក្រុម​ដែល​អាច​ផ្តួល​ទាំង Inter និង Juventus នា​រដូវ​កាល ២០១៩/២០៕

Facebook Comments
Loading...