បុរសម្នាក់គេចខ្លួនអស់១៦ឆ្នាំត្រឡប់មកស្រុកកំណើតវិញតែត្រូវសមត្ថកិច្ចឃាត់ដដែល

0
853

ភ្នំពេញ ៖ ជនសង្យ័យម្នាក់ បានគេចខ្លួនអស់១៦ឆ្នាំ បន្ទាប់ពីប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ័ ហើយដោយនឹកថាជុងភ្លេចកុកទៅហើយទើបត្រឡប់មកស្រុកកំណើតវិញតែត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយអនុវត្តតាមដិការបង្គាប់អោយចាប់ខ្លួនរបស់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម។

លោកវរសេនិយ័ឯក ចាន់ ហោ អនុប្រធានផែនការងារព្រហ្មទណ្ឌ័ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង៦និង៣០នាទី យើងបានទទួលពត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ចៅ (អំពីមុខសញ្ញាមានដីកានាំខ្លួន) ពេលទទួលពត៌មានភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានអនុវត្តដីកានាំខ្លួនឈ្មោះឆេង ដារ៉ា ភេទ ប្រុសអាយុ ១៩ឆ្នាំ(បច្ចុប្បន្នអាយុ៣៥ឆ្នាំមានទីលំ​នៅ​​ភូមិ ខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ដីកាលេខ ២៦៣ ចុះថ្ងៃទី១៦ខែវិច្ឆិការឆ្នាំ ២០០៤ ជាប់ចោទ ពីបទ រំលោភសេពសន្ថវនៅភូមិខ្ចៅទី៣ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ចេញដោយ លោកចៅក្រម ស៊ើបសួរលោក ឌុច ចន្ថា។

លោក ចាន់ ហោ បានបន្តថា សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្សយ័បាន នៅថ្ងៃទី១៦ខែកុម្ភះ ឆ្នាំ២០២០ ម៉ោង៩និង១០នាទី នៅចំណុចស្ពានព្រែកត្រឡោកស្ថិតនៅភូមិកងតាណឹងទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។  លោកវរសេនីយ៍ឯក ចាន់ហោ បានបញ្ជាក់ថា ជនសង្សយ័ខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមចាត់ការបន្ត៕

Facebook Comments
Loading...