ក្រុម Arsenal ត្រូវការឈ្នះក្រុម Chelsea ទើបមានសង្ឃឹម​ចូលTop4​បាន

0
1079

កីឡាបរទេស ៖ ក្រុម​កាំភ្លើង​ធំ​នឹង​ត្រូវ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម Chelsea ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​យប់​នេះ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស ​សប្ដាហ៍​ទី២៤ បន្ទាប់ពី​ក្រុម Arsenal ​បាន​ស្មើ​២​ប្រកួត​ជាប់​គ្នា​មក​ហើយ ដែល​ធ្វើ​ឱ្យ​ពួកគេ​របូត​ពិន្ទុ​ច្រើន។

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​Mikel Arteta ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​និយាយ​ថា​៖ “វា​ពិត​ជា​ប្រកួត​សំខាន់ សំខាន់​មែនទែន។ យើង​ត្រូវ​ការ​ឈ្នះ​ប្រកួត​នេះ ​ដើម្បី​មាន​ឱកាស​ចូល Top4 ​បាន។

​គម្លាត​ពិន្ទុ​១០​ពិន្ទុ​នេះ គឺ​យើង​គ្មាន​ជម្រើស​ក្រៅ​ពី​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ទេ ​ទើប​អាច​ប្រជែង​គ្នា​ទៀត​បាន។ ការ​ប្រកួត​នៅ​សល់​ច្រើន​ទៀត​ដែរ ​ឱកាស​សម្រាប់​យើង​ក៏​នៅ​តែ​មាន”។​ក្រុម Arsenal ​បាន​ស្មើ​២​ប្រកួត​ជាប់​គ្នា​មក​ហើយ ដែល​ធ្វើ​ឱ្យ​ពួកគេ​របូត​ពិន្ទុ​ច្រើន។ ដោយ​បច្ចុប្បន្ន​នេះ​មាន​២៩​ពិន្ទុ ​ឆ្លង​កាត់​២៣​ប្រកួត។ ស្រប​ពេល Chelsea ​វិញ ​មាន​៣៩​ពិន្ទុ​ឯ​ណោះ។ គោលដៅ​របស់ Arsenal ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​ចូល Top4 ​លេង UEFA Champions League ​រដូវ​កាល​ក្រោយ៕

Facebook Comments
Loading...