ភ្នំពេញ: អ្នកប្រដាល់កម្ពុជាសូត្រ ប៊ុនធីក្លិបបក្សីស្លាបដែករង់ចាំស្វាគមន៍អ្នកប្រដាល់ជើងខ្លាំងថៃភីឈីត ឆៃ (Phichhit Chhai) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម លើសង្វៀន Boostrong Fighter On Fireនាព្រឹកថ្ងៃអាទិត្យទី១៩សីហា។
អ្នកប្រដាល់ថៃរូបនេះទំនងជាមិនមែនជាអ្នកខ្សោយឡើយទើបគេផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់សូត្រ ប៊ុនធីបែបនេះ ។ប៊ុនធីវ៉ៃល្អតែចិត្តរបស់គេធំឡើយគេក្លាហានប្រសិនបើគូប្រកួតខ្សោយជាងតែបើគូប្រកួតខ្លាំងឬប្រហាក់ប្រហែលនោះចិត្តរបស់គេតូចតែម្ដង ។ អ្នកប្រដាល់រូបនេះល្អកែង និង ជង្គង់តែបើគូប្រកួតខ្លាំងអាវុធដ៏ពិសិដ្ឋរបស់គេនេះវ៉ៃចេញលែងរួចតែម្ដង ។
ចំពោះភីឈីត ឆៃពុំសូវមាននរណាស្គាល់នោះទេព្រោះគេមិនសូវមានឱកាសមកប្រកួតនៅស្រុកខ្មែរតែបើតាមការអះអាងរបស់មន្ត្រីខាងផ្គូរផ្គងនោះថាអ្នកប្រដាល់ថៃរូបនេះមិនមែនជាដុំសាច់ដែលស្រួលទំពារនោះទេ ។គេមិនសូវចូលចិត្តលេងកែងក៏ពិតមែនតែកណ្ដាប់ដៃស្នៀតទាត់ និង ជង្គង់របស់គេវ៉ៃចេញមានប្រសិទ្ធិភាពណាស់ ។
សូត្រ ប៊ុនធីមានប្រវត្តិប្រកួតចំនួន១០៩ដង ឈ្នះ៨៥ដង ចាញ់២០ដង និងស្មើពិន្ទុ ៤ ដង ។ ចំពោះអ្នកប្រដាល់ថៃភីឈីត ឆៃវិញនោះគេមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៦សង ចាញ់១១ ដង និងស្មើពិន្ទុ ១ ដង ។ ជំនួបរវាងកំពូលអ្នកប្រយុទ្ធទាំង២រូបនេះនរណាឈ្នះនរណាចាញ់ ?