តេក្វាន់ដូត្រៀមចេញទៅប្រកួតជើងឯកយុវជនពិភពលោក

0
1160

ភ្នំពេញ៖ លោកកែវ រ៉េមីប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF(International Taekwondo Federation) កម្ពុជាបានចូលរួមសំណេះសំណាល និងហ្វឹកហាត់រួមគ្នាជាមួយកីឡាករតេក្វាន់ដូអាយធីអេហ្វកម្ពុជាដែលគេស្គាល់ជាទូទៅថាជាតេក្វាន់ដូរបស់កូរេខាងជើងនោះមុនចេញទៅប្រកួតជើងឯកពិភពលោកយុវជនលើកទី១៣នៅទីក្រុងMINSK
ប្រទេសបេឡារូស ។

ការចេញទៅប្រកួតនេះកម្ពុជានឹងលេងវិញ្ញាសាប្រយុទ្ធទម្ងន់៤៥គីឡូក្រាមចំនួន៣រូប។ ទម្ងន់៥១គីឡូក្រាមមួយរូប ទម្ងន់៥៧គីឡូក្រាម២រូប ទម្ងន់៦៤គីឡូក្រាម ៣រូប និង វ័យចាស់មួយរូប ។

ក្រៅពីនេះលេងវិញ្ញាសាមេគុនឯកត្តជនខ្សែក្រវាត់ខ្មៅមួយដាន់៤រូបមេគុនខ្សែក្រវាត់ខ្មៅ៤ដាន់ មួយរូប វិញ្ញាសាមេគុនក្រុម បច្ចេកទេសពិសេសឯកត្តជនមួយរូប វិញ្ញាសាបច្ចេកទេសពិសេសក្រុម វិញ្ញាសាសំដែងការពារខ្លួន និង វិញ្ញាសាវាយបំបែកក្ដារឯកត្តជន(Power Braeking) ។

សូមបញ្ជាក់ថានេះជាលើកទី២ហើយដែលកម្ពុជាចូលរួមប្រកួតជើងឯកយុវជនបែបនេះ ។កាលពីឆ្នាំ២០០២កម្ពុជាបានចូលរួមជាលើកដំបូងនៅកូរេខាងជើងដោយដណ្ដើមបានមេដាយសំរិទ្ធ១គ្រឿងនេះជាលើកទី២ហើយដែលកម្ពុជាបញ្ជូនយុវជនពិភពលោកបែបនេះ ។

Facebook Comments
Loading...