សាកសព២៦នាក់ត្រូវបានស្រង់ឡើងគោកនិងមនុស្សរាប់រយនាក់ទៀតបន្តបាត់ខ្លួននៅប្រទេសឡាវ

0
1772

ប្រទេសឡាវ ៖ តាមទូរទស្សន៍Chanel News Asiaបានផ្សាយឲ្យដឹងថា នៅថ្ងៃទី២៥ខែកក្កដាក្រុម អ្នកជួយ​សង្គ្រោះ​បានស្រង់សាកសពមនុស្ស២៦នាក់ឡើងមកលើគោក ហើយបន្សល់មនុស្សរាប់រយនាក់ទៀតបន្តបាត់ខ្លួន ដែលគេមិនដឹងថា តើវាសនាអ្នកទាំងនោះទៅជាយ៉ាងណាឡើយ។ អ្នកដែលនៅរស់ក៏ត្រូវបានគេសាកសួរថាតើមុនពេលទំនប់វារីអគ្គិសនីនេះបាក់ពួកគេមានបានទទួលការជូនដំ ណឹងជាមុនដែរឬទេ?

អ្នកទទួលម៉ៅការសាងសង់វារីអគ្គិសនីជនជាតិកូរ៉េ២រូបបាននិយាយថា ពួកគេបានជូនដំណឹងអពីលទ្ធភាពនៃការបាក់ទំនប់នេះយ៉ាងហោចណាស់២ថ្ងៃដែរមុនពេលដែលហេតុការណ៍បានកើតឡើង។ មានមនុស្ស១៧នាក់បានរងរបួសនិងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ បុន្តែការជួយសង្គ្រោះ កំពុងតែធ្វើឡើងយ៉ាងលំបាកនៅឯតំបន់ដាច់ស្រយ៉ាល។

សារព៍ត៌មានឡាវបានរាយការណ៍ថា នៅមានមនុស្សរាប់រយនាក់បានបាត់ខ្លួនដែលនៅក្នុងនោះគ្រាន់តែក្នុងភូមិ Ban Mai តែមួយមានមនុស្សដល់ទៅជាង៥០នាក់បាត់ខ្លួន មិនដឹងថាស្លាប់ឬរស់នៅឡើយ ទេ។

Facebook Comments
Loading...