ការបំផ្ទុះគ្រាប់បែកធ្វើឲ្យកក្រើកការបោះឆ្នោតនៅក្នុងប្រទេសប៉ាគីស្ថាន

0
1090

ប្រទេសប៉ាគីស្ថាន ៖ តាមBBCបានផ្សាយឲ្យដឹងថា អំពើហឹង្សាបានផ្ទុះឡើងនៅពេលដែលមនុស្សរា ប់លាននាក់នៅក្នុងប្រទេសប៉ាគីស្ថានបាននាំគ្នាចេញទៅបោះឆ្នោត។មានការបំផ្ទុះគ្រាបបែកនៅក្នុងទីក្រុង Quetta ដែលបណ្តាលឲ្យមានមនុស្សស្លាប់៣១នាក់និងរបួសជាច្រើននាក់ទៀត។

ការបោះឆ្នោតនៅប្រទេសប៉ាគីស្ថានមានការតស៊ូជាមួយគ្នាយ៉ាងតានតឹងរវាងគណបក្សដែលដឹកនាំ ដោយអតីតកីឡាកគ្រីឃីតលោកImran Khanនិងអតីតនាយករដ្ឋមន្ត្រីពោរពេញដោយរឿងអាស្រូវពុ ករលួយលោកណាវ៉ា សារីហ្វ។

ទោះជាយ៉ាងណាក៏ការបោះឆ្នោតនៅតែប្រព្រឹត្តិទៅជាធម្មតា ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះគេអាច នឹងដឹងលទ្ធផលខ្លះហើយ។ តាមរបាយការណ៍បានឲ្យដឹងថា ទោះជាមានការរឹតបន្តឹងសន្តិសុខយ៉ាង តឹងរ៉ឹងហើយក៏ដោយ ក៏គេឃើញមានការដាក់ពង្រាយកងទ័ពនិងប៉ូលីសទូទាំងប្រទេសដើម្បីការពារឧប្បត្តិហេតុណាមួយដែលអាចកើតឡើង ពីព្រោះមានលេចលឺពាក្យចចាមអារ៉ាមថាទំនងជាមានរដ្ឋ ប្រហារនៅក្នុងប្រទេសមួយនេះដែលតែងតែជួបចលាចលមិនចេះចប់នៅក្នុងអំឡុងពេលបោះឆ្នោត ម្តងៗ៕

Facebook Comments
Loading...